ព្រះវិហារ៖ គិតចាប់ពីថ្ងៃទី១០តុលាដល់ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៦និងទិសដៅអនុវត្តន៍បន្តរការងាយោធាខែធ្នូឆ្នាំ២០១៦នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានប្រជុំបូកសរុបលទ្ធផលការងារយោធាប្រចាំខែវិច្ឆិកា ឆ្នាំ២០១៦ គិតចាប់ពីថ្ងៃទី១០តុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ និងទិសដៅ អនុវត្តន៍បន្តរការងាយោធា ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ដោយមានការចូលរួម ពីនាយទាហាន នាយទាហានរង វរសេនាតូចទាំង៥ចំណុះទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ផងដែរ។
លោកអនុសេនីយ៍ឯក ញាណ មករា នាយរងការិយាល័យទី៣ កងពលតូចអន្តរាគមន៍លេខ៨ បានអានរបាយការណ៍បូកសរុបលទ្ធផលការងាររយៈពេល៣ខែ គិតចាប់ពីថ្ងៃទី១០ ខែតុលាដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គភាពបានអប់រំចិត្តសាស្រ្ត ដល់នាយ និងនាយទាហានរង ទាំងខ្សែរត្រៀមជួរមុខ និងជួរក្រោយបាន៨លើក ស្មើរនឹង១០ម៉ោង ខ្លឹមសាររួមមាន៖ សភាពការព្រំដែន, វិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ, តួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំ, ពង្រឹងស្មារតីឆន្ទៈប្រយុទ្ធសាមគ្គីភាពផ្ទៃក្នុង, អនាម័យ និងថែទាំសុខភាព ពិសេស អនុសាស្រ្ត ៦ចំណុច របស់សម្តេចតេជោ។ ចំណែកការងារកសាង និងអភិវឌ្ឍន៍ បង្ករបង្កើនផល រួមទាំងការចិញ្ចឹមសត្វ អង្គភាពភ្ជួរដីបាន ចំនួន ១១ហិចតា ដាំស្វាយបានចំនួន ៣៤០ដើម ចន្ទី ១៤១៧ដើម អំពៅ ៦៣រង បាញ់ថ្នាំថែទាំស្វាយ បានចំនួន១០,៥ហិចតា ច្រូតស្រូវបានចំនួន ១៥៧ហិចតា ការងារចិញ្ចឹមសត្វ ដើម្បីជួយផ្គត់ផ្គង់ ដល់ជីវភាពកងទព័ និងគ្រួសារទ័ព បន្ថែមលើគោលរបប របស់រាជរដ្ឋាភិបាលកម្ពុជា ។ ចំពោះទិសដៅការងារ អនុវត្តន៍បន្តខែធ្នូ ឆ្នាំ២០១៦ អង្គភាពប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់ រាល់អនុសាស្រ្តទាំង១១ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រី នៃព្រះរាជាណាកម្ពុជា ដែលសម្តេចបានដាក់ចេញ កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៦កន្លងទៅ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ មានប្រសាសន៍ណែនាំ និងជុំរុញបន្ថែមឲ្យមេបញ្ជាការ មេបញ្ជាការរងទាំងអស់ទូរទាំង កងពលតូចអន្តរាគមន៍លេខ៨ ត្រូវបន្តយកចិត្តទុក្ខដាក់ខ្ពស់ បន្ថែមទៀតក្នុងការបែងចែកដីស្រែ ជូនគ្រួសារទ័ពណាដែលពុំទាន់បាន ហើយជុំរុញណែនាំឲ្យពួកគាត់ ខិតខំទាំងការងារបង្ករបង្កើនផល ដាំដំណាំរួមទាំងការចិញ្ចឹមសត្វ ក្នុងគោលបំណងលើកស្ទួយដល់ជីវភាពរស់នៅ ដើម្បីកាត់បន្ថយបានពីភាពក្រីក្រ ។ ឯកឧត្តម មានប្រសាសន៍បន្តថា ក្រៅពីភារកិច្ចខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍន៍ក្នុងអង្គភាព ក៍ត្រូវមានកិច្ចសហប្រត្តិបត្តិការណ៍ល្អ ជាមួយ កម្លាំងសមត្ថកិច្ច អាជ្ញាធរដែនដី ដើម្បីធ្វើការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដូចជាការលួចឆ្លងដែនខុសច្បាប់ ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនជាដើម ៕