ព្រះសីហនុុ ៖ បុរសម្នាក់ជាជាងទងបានបែកថ្នាំយកកាំបិតកាប់ក្បាលកូនស្រីរបស់ខ្លួនស្លាប់យ៉ាងអាណោចអាធម្ម និងបានកាប់ក្មេងប្រុសម្នាក់ទៀត បណ្តាលឱ្យរងរបួសធ្ងន់ ។ ហេតុការណ៍កើតមានឡើង វេលាម៉ោង២២.០០នាទី នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិវាល.ឃុំវាលរេញ.ស្រុកព្រៃនប់.ខេត្តព្រះសីហនុ ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យមានឈ្មោះជិវ រដ្ឋា ភេទប្រុស អាយុ២៥ឆ្នា មុខរបរជាងទងបានយកកាំបិតកាប់ទៅលើកូនស្រីបង្កើតឈ្មោះជិវ.លីហួរភេទស្រី អាយុ៣ឆ្នាំស្លាប់នៅកន្លែងហើយបានរត់ដេញកាប់ជនរងគ្រោះម្នាក់ទៀតឈ្មោះមាន ហួត ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យរងរបួស ត្រង់ប្រអប់ដៃស្តាំខណៈជនរងគ្រោះកំពុងដើរ។-
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ឃាត់ខ្លួនបានកំពុងអនុវត្តតាមនិតិវិធី ៕