ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុធ្វើជាអធិបតីក្នុងការចាប់ឆ្នោតយកចំណែកដីឡូតិ៍ដែលខេត្តធ្វើស្បទានជូនពលរដ្ឋនៅតំបន់ក្បាលឆាយខណៈពលរដ្ឋខ្លះព្រមទទួលយកនិងខ្លះស្នើសុំនៅកន្លែងដដែល

0

ខេត្តព្រះសីហនុ៖នៅល្ងាចថ្ងៃទី7ធ្នូ2016នេះ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំអោយប្រជាពលរដ្ឋនៅក្បាលឆាយ ដែលស្មគ្រ័ទទួលយកដីសម្បទានពីរាជរដ្ឋាភិបាលនិងរដ្ឋបាលខេត្ត ចាប់ឆ្នោតយកទីកន្លែងដីម្រាប់សង់លំនៅដ្ឋានរស់នៅស្របច្បាប់ មានទីតាំងនៅតាមបណ្តោយផ្លូវលំចូលទៅក្បាលឆាយ ខាងមុខពន្ធនាគារថ្មី។

បេីតាមឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុថ្លែងថាក្នុងជំហានដំបូងនេះ មានប្រជាពលរដ្ឋចំនួន៨១គ្រួសារហើយដែរដែលយល់ព្រមមកទទួលយកដីសម្បទានពីរាជរដ្ឋាភិបាលនិងរដ្ឋបាលខេត្តក្នុងទំហំដីមួយគ្រួសារ5mគុណនឹង20m ក្រោយពីការកាត់ឆ្វៀលដីពីតំបន់ក្បាលឆាយមួយផ្នែកទុកជូនប្រជាពលរដ្ឋរស់នៅស្របច្បាប់ បញ្ឈប់លែងអោយមានការរំលោភបំពានយកដីតំបន់ការពារប្រភពទឹកក្បាលឆាយបន្តទៀត។តែជាការកត់សំគាល់បន្ទាប់ពីរដ្ឋបាលខេត្តតាំងចិត្តដាច់ខាតមិនអោយនៅទីកន្លែងដដែលឃើញថាមានពលរដ្ឋជាច្រើនគ្រួសារបានសម្រេចទទួលយកការដោះដូរជាបន្តបន្ទាប់។ ទោះជាយ៉ាងនេះក្តីនៅមានប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតមិនទាន់យល់ព្រមលេីវិធានការរបស់រដ្ឋបាលខេត្តនៅឡេីយ ដោយស្នេីសុំចង់រស់នៅកន្លែងដដែល ជាទីកន្លែងដែលរដ្ឋបាលខេត្តហាមឃាត់និងអោយរុះរើចេញ។

មូលហេតុដែលពួកគាត់មិនព្រមទទួលយកដោយលើកហេតុផលថា៖

១.ដីនិងផ្ទះរបស់គាត់មានទំហំធំជាងដីខេត្តចែកអោយ។

២.ដំណាំដែលគាត់បានដាំដុះវាធំៗបានទទួលផលអស់ហើយដែរ។

៣.ផ្ទះពួកគាត់មានអណ្តូងទឹកប្រើប្រាស់រួចហើយ។

៤.ទីតាំងចាស់ដែលកំពុងរស់នៅមានភ្លើង មានផ្លូវ ប្រើប្រាស់រួចហើយដែរ។

តែទោះបីជាយ៉ាងក៍ដោយរដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា៖មិនអាចអោយពលរដ្ឋបន្តរស់នៅលើទីតាំងចាស់នោះបានទេទោះជាអ្នកណាក៍ដោយមានដំណាំអាស្រ័យផលអ្វីក៍ដោយដាច់ខាតត្រូវតែរុះរើចេញនិងទទួលយកចំណែកដីដែលរដ្ឋបាលខេត្តបានបែងចែកជូន។

រដ្ឋបាលខេត្តព្រះសីហនុសំនូមពរដល់បងប្អូនដែលរស់នៅតំបន់ក្បាលឆាយមេត្តាសហការជាមួយខេត្តក្នុងកិច្ចការនេះ។ចំពោះទីតាំងដីដែលអោយពលរដ្ឋរើលំនៅចេញនេះរដ្ឋបាលខេត្តនឹងយកទុកសំរាប់ដាំដើមឈើឡើងវិញដើម្បីជាប្រភពទឹកក្បាលឆាយ៕