បើកកិច្ចប្រជុំអង្គភាពពាក់ព័ន្ធក្នុងយុត្តិធម៏ព្រហ្មទណ្ឌដែលត្រូវបានលើកយកបញ្ហានិតិវិធីច្បាប់ពាក់ព័ន្ធស្ត្រី និងកុមារ ស្តីពី ទស្សន:រួមនៃច្បាប់យុត្តិធម៍

0

សៀមរាប៖បើកកិច្ចប្រជុំអង្គភាពពាក់ព័ន្ធក្នុងយុត្តិធម៏ព្រហ្មទណ្ឌដែលត្រូវបានលើកយកបញ្ហានិតិវិធីច្បាប់ពាក់ព័ន្ធស្ត្រី និងកុមារស្តីពី ទស្សន:រួមនៃច្បាប់យុត្តិធម៍និងបង្វែរដើម្បីធ្វើការពិភាក្សានឹងដោះស្រាយ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពពាក់ព័ន្ធក្នុងយុត្តិធម៏ព្រហ្មទណ្ឌដែលពាក់ព័ន្ធស្ត្រីនិងកុមារក្នុងការអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ដែលត្រូវបានប្រព្រិត្តិទៅកាលពីព្រឹកថ្ងៃទី០៨ខែវិធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងសាលប្រជុំនៃសណ្ឋាគា តារា រង្សីខេត្តសៀមរាប។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ិត រ៉ាឌី សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រុម និងលោកជំទាវ យូ សុភា អភិបាលរងខេត្ត ព្រមទាំងអស់លោកមន្រ្តីពាក់ព័ន្ធជុំវិញខេត្តបានចូលរួមជាច្រើននាក់ផងដែរ។ឯកឧត្តម អ៊ិត រ៉ាឌី សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រុមបានមានប្រសាសន៏ថា(សំលេងដើម) រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដើម្បីទប់ស្កាត់រាល់បញ្ហាដែលបានកើតឡើងផ្នែកយេនឌ័ររួមមាន ការប្រើអំពើហឹង្សាក្នុងគ្រួសារ រំលោភ បៀតបៀន និងការជួញដូរស្រ្តី និងកុមារ គឺរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជាដែលមានប្រជាពលរដ្ឋប្រមាណជាង១៥ លាននាក់ ក្នុងនោះមានស្រ្តី៥៨% ហើយយើងត្រូវមានការលើកទឹកចិត្តដល់ស្រ្តីឲ្យបានច្រើន ពីព្រោះស្រ្តីជាមាតា ជាអ្នកបីបាច់ថែរក្សាទោះបីមានការលំបាកយ៉ាងណាក៏ដោយ ហើយងាយរងគ្រោះបំផុត ដោយឡែកបុរសវិញក៏មានការរងគ្រោះដែរ តែមានតិចតួច នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថាមានអំពើហឹង្សាបានកើតឡើងជាច្រើនហើយធ្ងន់ធ្ងរទៀតផង ប៉ុន្តែដោយសារប្រជាពលរដ្ឋពួកគាត់បានយល់ដឹងពីច្បាប់ទប់ស្កាត់នូវអំពើហឹង្សា និងមានការធ្វើអន្តរាគមន៏ពីមន្រ្តីពាក់ព័ន្ធនានា ទើបធ្វើឲ្យពួកគាត់បានយល់ដឹងល្អប្រសើរជាងមុន ។ យើងមានគោលនយោបាយការពារស្រ្តី និងកុមារ ព្រមទាំងយន្តការដែររួមមាន ក្រុមប្រឹក្សាជាតិដើម្បីស្រ្តី ក្រសួងកិច្ចការនារី ក្រុមការងារយេឌ័រ អន្តរក្រសួង គណ:កម្មការប្រយុទ្ធប្រឆាំងនូវការជួញដូរថ្នាក់ជាតិ មន្ទីរកិច្ចការនារី គកនក គកសក ថ្នាក់ខេត្តក្រុង និងអង្គភាពពាក់ព័ន្ធ ដែលបានជួយនិងធ្វើការគិតគូរអំសុវត្ថិភាពរបស់កុមារផងដែរ៕ដោយ ខេង ឧត្តម