កំពង់ស្ពឺ៖នៅព្រឹកថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៦ចលនាយុវជនកម្ពុជា(ក្រុម១៥៧)ដឹកនាំដោយលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា(ក្រុម១៥៧) រួមទាំងចលនាយុវជន
កម្ពុជា(ក្រុម១៥៧សាខាខេត្តកំពង់ស្ពឺ បាននាំជាអំណោយយកមកប្រគេនព្រៈសង្សក្នុងវត្ត មង្គលបពិត្រ ហៅ វត្តក្តុល ស្ថិតក្នុងភូមិអន្លង់ជុំ ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ថ្លែងលើកឡើងក្នុងឪកាសប្រគល់ជូនសម្ភារៈនោៈថា ដោយទទួលបានពត៏មាននៅលើបណ្តាញសង្គមដែលពណ៏នាថាព្រៈគង់នៅវត្តខាងលើជួបនៅការខ្វៈនៅចង្ហាន់ឆាន់ ក្រុមការងារចលនាយុវជនកម្ពុជា(ក្រុម១៥៧)បានចុៈពិនិត្យនិងស្វែងរកការពិតទើបដឹងព្រៈសង្សខ្វៈខាតចង្ហាន់មួយចំនួនដោយមានព្រៈសង្សរហូត ៥០ព្រៈអង្គដែលនិមន្តមកសិស្សានៅវត្តនេៈ ។ លោកប្រធានចលនាយុវជនដដែលបានលើកឡើងទៀតថាដោយមើលឃើញពីទុក្ខលំបាករបស់ព្រៈសង្សទើប លោកជំទាវ ហ៊ុន ម៉ាណា អអ្គនាយិកា នៃអគ្គនាយកដ្ឋាន វិទ្យុនិងទូរទស្សបាន័យ ក៏បានចូលរួមចំណែកដោយប្រគេនតាមរយៈក្រុម១៥៧ នៅទឹកដោៈគោខាប់ចំនួន ០៨កេៈ សាប៊ូដុសខ្លួនចំនួន ០៤កេៈធំ ។ដោយឡែកចលនាយុវជនកម្ពុជា(ក្រុម១៥៧)ក៏
បាននាំនៅអង្ករចំនួន ០១តោន ថវិកាចំនួន ២លានរៀល មីយើង ៥០កេៈ មីចេង ២៥គីឡូ រួមទាំងគ្រឿងឧបភោគបរិភោគជាច្រើនមុខថែមទៀត ។ ក្នុងពេលនោៈដែរលោក ម៉ឹង ពន្លក ក៏បានពិនិត្យរោងបាយ ស្រៈទឹក និងទទួលយកការជួយឧបត្ថម្ភបន្ថែមសម្ភារៈរោងបាយ និងគ្រឿងបន្សុតទឹក ប្រគេនជូនព្រៈសង្សតាមរយៈក្រុមការងារតាមក្រោយ ៕