គណៈពង្រឹងឃុំវល្ល៏សផ្តល់អំណោយដល់បងប្អូនជួបការលំបាកនិងខ្វៈខាតផ្នែកជីវភាពនៅស្រុកសំរោងទង

0

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៌ទី ១០ខែធ្នូ ឆ្នាំ ២០១៦លោក នរ រតនៈវឌ្ឍនោ ប្រធានគណៈពង្រឹងនៃគណៈបក្សប្រជាជនចុៈជួយឃុំវល្ល៏សរួមនិងមេឃុំ បានអំណោយ

ទៅចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិ ស្បែស ឃុំវល្ល៏ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានការខ្វៈខាតផ្នែកជីវភាព ។
លោក នរ រតនៈវឌ្ឍនោ ប្រធានក្រុមការងារគណៈបក្សប្រជាជនចុៈជួយឃុំវល្ល៏ស បានចុៈដល់លំនៅដ្ឋានពលរដ្ឋជួបការលំបាកដោយលើកឡើងថា ថ្ងៃនេៈដោយមានការផ្តល់ពត៏មានពីលោកមេឃុំវល្ល៏សមានបងប្អូនក្នុងភូមិមួយចំនួនដែលមានការខ្វៈខាតផ្នែកជីវភាព ទើបក្នុងនាមលោកជាប្រធានក្រុមចុៈជួយឃុំនេៈនាំនៅអំណោយមាន អង្ក មី ត្រី និងថវិកា មកផ្តល់ជូន ។លោកប្រធានក្រុការងារបក្សប្រជាជនបានបន្តថា បើទោៈអំណោយទាំងនោៈមិនសាកសមនៅកម្រិតជីវភាពរស់នៅប្រចាំថ្ងៃមែនក៏ដោយ តែនេៈគ្រាន់តែការចែករំលែកជួយគ្នាក្នុងគ្រាដោៈទាល់ដើម្បីជូនបងប្អូនបន្តក្នុងការរកស៊ីបន្ថែមក្នុងពេលខ្វៈខាតចាំបាច់ ។ លោកប្រធានបានបញ្ជាក់ទៀតថា លោកមេឃុំត្រូវបន្តស្វែងរកក្រុមគ្រួសារប្រជាពលរដ្ឋដែលខ្វៈខាតផ្នែកជីវភាពដូចបងប្អូន ចំនួន០៧ គ្រួសារនេៈដើម្បីឲ្យក្រុមការងារចុៈជួយពួកគាត់ដោយផ្ទាល់ ហើយយើងណែនាំឲ្យពួកគាត់ឬជួយស្វៈស្វែងរកការងារជូនពួកគាត់ធ្វើផងដែរ ៕