ខេត្តរតនគិរី៖ ជនសង្ស័យប្រុសស្រី៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបកែវ ធ្វើការឃាត់ខ្លួនពីបទជួញដូថ្នាំញៀន នៅវេលាម៉ោង៤នឹង១៥នាទីល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចក្បែរផ្ទះឈ្មោះសុខសំអូន ស្ថិតនៅភូមិ១ ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី។យោងតាមរបាយការណ៍ពីនគរបាលស្រុកបកែវបានឲ្យដឹងថា ជនសង្ស័យប្រុសស្រីចំនួន៣នាក់រួមមាន ទី១-ឈ្មោះ ទេព ចិន ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីនគរបាលវរ:៦២៣ ទី២- ឈ្មោះ សុខ សំអូន ភេទប្រុស អាយុ២៤ ឆ្នាំជនជាតិខ្មែរមុខរបរធ្វើចំការ ទី៣- ឈ្មោះ ភ័ណ្ឌ ធីណា ភេទស្រី អាយុ៣៤ ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរ(មានថ្នាំញៀនជាប់នឹងខ្លួន) ។
ប្រភពបានបន្តទៀតថា វត្ថុតាងដកហូតមាន ម្សៅក្រាមពណ៌សរថ្លាសង្ស័យគ្រឿងញៀន ចំនួន០១ថង់ធំ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុសស្រីទាំង៣នាក់ទៅសាលាដំបូង ខេត្តរតនគិរី៕ដោយ: យក្ខឡោម