នគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តឃាត់ខ្លួនប្រុសស្រី២នាក់ ជំនាញខាងលួចទូរស័ព្ទ នៅក្រុងសៀមរាប

0

ខេង ឧត្តម
ខេត្តសៀមរាប៖ បន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះទាំង២នាក់ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត ទើបកម្លាំងជំនាញបានចុះស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យ ប្រុសស្រី ២នាក់ ក្រុងសៀមរាប រួចនាំយកមកសួរនាំនៅ

ការិយាល័យជំនាញ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការបន្តចាត់ការតាមនិតិវិធីច្បាប់។ ហេតុការឃាត់ខ្លួនបានជនសង្ស័យប្រុស ស្រីទាំង២នាក់នោះធ្វើឡើងនៅថ្ងៃទី០៩ខែធ្នូឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្សេងគ្នា កណ្តាលក្រុងទេសចរណ៍ នៃខេត្តសៀមរាប ។ តាមប្រភពពីសមត្ថកិច្ចនគរបាលកំរិតស្រាលខេត្តបានប្រាប់ថា មុនឈានដល់ធ្វើការឃាត់ខ្លួន បានជនសង្ស័យប្រុស ស្រី ទាំង២នាក់នេះ ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ទាំង២នាក់ ទើបកម្លាំងជំនាញបានចុះស្រាវជ្រាវ រកឃើញមុខសញ្ញា នេះរួចយកមកធ្វើការសួរនាំនៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្ត។ ប្រភពបានបន្តថា ជនសង្ស័យប្រុស ស្រី ទាំង២នាក់មាន៖ទី១/ឈ្មោះ ឯម លីដា ភេទស្រីអាយុ២៤ឆ្នាំ មុខរបរជាបុគ្គលិក K V (ខារ៉ាអូខេ)មានទីលំនៅក្នុងក្រុងសៀមរាប(ឃាត់ខ្លួននៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី០៩ខែធ្នូឆ្នាំ២០១៦ លួចទូរស័ព្ទ iPhone6 របស់អាជីវករ លក់វត្ថុអនុស្សាវីយ៍ នៅចំនុច ក្នុងផ្សារចាស់ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប)។ និង ជនសង្ស័យ ទី២/ឈ្មោះ យឹម ភក្តី ហៅ ថុន ភក្តី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរគ្មាន ទីលំនៅ បច្ចុប្បន្នភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ឃាត់ខ្លួន នៅថ្ងៃទី៩ធ្នូឆ្នាំ២០១៦ម៉ោង១៨និង៣០នាទីលួច (យកទូរស័ព្ទIPhon6Plus) របស់ភ្ញៀវទេសចរណ៍ ជនជាតិចិន កើតហេតុនៅ ក្នុងផ្សារទំនើប អង្គរហ្វេស្សិន ផ្លាហ្សា ស្ថិតនៅភូមិ វត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប)។ក្រោយពីឃាត់ខ្លួនបានជនសង្ស័យប្រុស ស្រី ទាំង២នាក់នោះភ្លាមៗផងដែរកម្លាំងជំនាញបានដកហូតវត្ថុតាងមកវិញ រួមមាន៖ ទូរស័ព្ទដៃ ម៉ាកIPhone6 Plus ពណ៌ប្រផេះ ចំនួនមួយគ្រឿង និងមួយគ្រឿងទៀត ទូរស័ព្ទ ម៉ាក IPhon6 Plus។ បច្ចុប្បន្នជនសង្ស័យ ប្រុស ស្រី ទាំងពីរនាក់ ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការ តាមផ្លូវច្បាប់។ ចំណែក វត្ថុតាង ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត ប្រគល់ជូនម្ចាស់ ដើមវិញអស់ហើយ៕