ស្លាប់​ស្រី​ថៃ​ម្នាក់​នៅកាស៊ី​ណូ​ព្រី​ន​សេស​ក្រុង​ប៉ោយប៉ែត​សមត្ថកិច្ច​កោះហៅ​បុរស​បីនាក់​ទៅ​សួរនាំ​

0

​បន្ទាយមានជ័យ​៖​ថ្ងៃទី​០៤​មិថុនា​ឆ្នាំ​២០១៤​ស្រី​ថៃ​ម្នាក់​បាន​ស្លាប់​នៅក្នុង​កាស៊ីណូ​ព្រី​ន​សេស​ជាន់​ទី​០៣​កាលពី​វេ​ល​ម៉ោង​០៦​និង​០០​នាទី​ព្រឹក ស្រី​ថៃ​ដែល​បាន​ស្លាប់​នោះ​មានឈ្មោះ​ផ​យ​អាយុប្រមាណ​ជា​៣៥​ឆ្នាំ មាន​ដើមកំណើត​នៅ​ប្រទេស​ថៃ ។ ប្រភពពី​អ្នកញៀន​ល្បែង​កាស៊ីណូ​បាន​បង្ហើប​ឲ្យ​ដឹងថា​៖ ស្រី​ជនជាតិ​ថៃ​ដែល​បាន​ស្លាប់​នោះ​គឺជា​ភ្ញៀវ​ប្រចាំ​នៅកាស៊ី​ណូ​ហ្គោល​ឌិន​ក្រោ​ន ព្រី​ន​សេស និង​ហ៊ូ​វ៉ា​ហ្គេ​នទី​ង ជា​យូ​ឆ្នាំ​មកហើយ​ប្រភព​បាន​បន្តទៀតថា​៖

ពីមុន​ស្រី​រូប​នោះគេ​មាន​លុយ​ច្រើន​រាប់លាន​បាត​ប្រាក់​ថៃ ប៉ុន្តែ​ក្រោយមក​បាន​ចាញ់ល្បែង​កាស៊ីណូ​អស់ប្រាក់​ពី​ខ្លួន ក៏​ស្នាក់​នៅក្នុង​បន្ទប់​ជួល​កាស៊ីណូ​តែម្តង​មិន​ទៅផ្ទះ​វិញ​ទេ​ព្រោះ​នាង​បាន​លក់​កេរអាករ​អស់ហើយ ។ ចំណែក​ប្រភព​មួយ​បាន​បញ្ជាក់ថា​៖​អ្នក​ដែល​ចាញ់​បន​ល្បែង​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែ​នេះ​ភាគច្រើន​ក្លាយជា​ជន​ប្រើប្រាស់​គ្រឿងញៀន​និង​វិកល​ចថ​

រិ​ក​ជាដើម​ជាក់ស្តែង​កាលពី​ព្រឹក​មិញ​នេះ​បន្ទាប់ពី​ការស្លាប់​ស្រី​ថៃ​ខាងលើ​សមត្ថកិច្ច​នគរ​បាល​នៃ​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត​បាន​កោះហៅ​ជនសង្ស័យ​ចំនួន​០៣​នាក់​ទៅ​សួរ​នាំនៅ​អធិការនគរបាល​ក្រុង​បុរស​ទាំង​បីនាក់​ដែល​សមត្ថកិច្ច​បាន​សួរនាំ​នោះ​មានឈ្មោះ​១ ឡៅ ស៊ុន​លាង​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​ជនជាតិ​មា​ឡេ​ស៊ី ២​ឈ្មោះ វ៉ង់ ម៉ាន់ ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ​ជនជាតិ​ស៊ី​ង​ហ្គា​ពូ​និង​ទី​៣​ឈ្មោះ លឿង​ហ៊ូ​វ​ហុង​ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​ជនជាតិ​វៀតណាម ។​

ដោយមាន​ការសង្ស័យ​ជុំវិញ​ការប្រើប្រាស់​គ្រឿងញៀន​សមត្ថកិច្ច​បាន​ឲ្យ​បុរស​ទាំងបី​នាក់​នោះ​នោម​ដាក់​ដប​ហើយ​ពិនិត្យ​ទឹម​ភ្លាម​នោះបាន​រកឃើញ​ម្នាក់​ក្នុងចំណោម​០៣​នាក់ មាន​ផ្ទុក​សារជាតិ​ញៀន​នៅក្នុង​ទឹកនោម គឺជា​ជនជាតិ​វៀតណាម​ឈ្មោះ​លឿង ហ៊ូ​វ​ហុង ។ នៅ​ព្រឹក​មិញ​នេះ​ឈ្មោះ លឿង ហ៊ូ​វ​ហុង បាន​និយាយថា​៖ រូបគេ​បានមក​លេងល្បែង​នៅ​កាស៊ីណូ​ខាងលើ​ជាង​១០​ឆ្នាំ​មកហើយ​ជាងនេះទៅទៀត​នោះ ស្ត្រី​ជនជាតិ​ថៃ​ដែល​បាន​ស្លាប់​នោះ​គឺជា​មិត្ត​ភ​ក្ត័​ស្គាល់គ្នា​ក្នុង​គ្រា​លេងល្បែង​

ប្រមាណ​ជាង​០៧​ខែ​ហើយ​ដែរ លឿង ហ៊ូ​វ​ហុង បាន​ប្រាប់ថា​៖ នាង ផ​យ មាន​ជម្ងឺរ​ប្រចាំកាយ​និយាយ​មិន​ចេញ​ប្រមាណ​ជា​បី​ទៅ​បួន​ថ្ងៃ​មកហើយ ពោលគឺ​នាង​តែងតែ​បញ្ចេញ​កាយវិការ​ថា​៖​ឈឺ​ក​យាង​ណាក៏ដោយ​ពេល​សមត្ថកិច្ច​ឆេ​ក​បន្ទប់​ដែល​ស្ត្រី​រងគ្រោះ​ស្នាក់នៅ​ជាន់​ទី​០៣​ក្នុង​កាស៊ីណូ​ព្រី​ន​សេស​នោះ បាន​រកឃើញ​ឧ​បករ​ណ៏​សេព​គ្រឿងញៀន ស្រោម​អានា​ម័​យ​

រួមទាំង​ថ្នាំកែរោគ​ជាច្រើន​មុខ​ទៀតផង​តែ​យើង​មិនទាន់​ដឹង​នៅឡើយ​ថា​៖​តើ​សមត្ថកិច្ច​សនិដ្ឋាន​លើ​ករណី​ស្លាប់ របស់​ស្រី​ថៃ​រូបនោះ​ជា​យ៉ាង​នោះទេ ។ ពាក់​ព​ន្ធ័​ករណី​ស្លាប់​ស្រី​ថៃ​អ្នកញៀន​បន​ល្បែង​កាស៊ីណូ​ខាងលើ លោក​អ៊ុំ សុផល អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​យ៉ាងខ្លី​កាលពី​វេលា​ម៉ោង​១២​ថ្ងៃទី​០៤​មិថុនា​២០១៤​ថា​៖​ស្លាប់​ដោយ​ជម្ងឺ​ខ្យល់គ

តែ​ម្យ៉ាង​ប៉ុណ្ណោះ ។​ គួរ​រំលឹក​ផងដែរ​ថា​ស្រី​ថៃ​ដែល​បាន​ស្លាប់​ក្នុង​កាស៊ីណូ​នោះ​នាង​មាន​ផ្ទៃពោះ​ជាច្រើន​ខែ​មក​ពេលនេះ​សាកសព​របស់​នាង​ត្រូវបាន​ក្រុមហ៊ុន​កាស៊ីណូ​ដឹកយក​ទៅ​ទុក​នៅក្នុង​វត្ត​ស្រះ​ត្រាច​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត រងចាំ​សាច់​ញា​តិ្ត​នាំយកទៅ​ប្រទេស​ថៃ​វិញ ។  ​CASINO2 CASINO 3