VIDEO ពិធីផ្សព្វផ្សាយតួនាទីភារកិច្ចរបស់ ខ.ភ.ម ដើម្បីសន្តិភាពស្ថេរភាពសណ្តាប់ធ្នាប់សង្គម

0

កំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសង្កត់ធ្ងន់ទៅលើ វិន័យនិងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ដែលចាំបាច់បំផុតត្រូវគោរព និងប្រកាន់ភ្ជាប់នូវការគោរព តាមតួនាទីភារកិច្ចដែលថ្នាក់លើបានប្រគល់ជូន និងត្រូវមានភាពស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល ដែលកើតចេញពី ការបោះឆ្នោត។

ជាក់ស្តែងយោធិនចំនួន ១៥៦នាក់ ត្រូវបានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយ ពីតួនាទីនិងភារកិច្ចរបស់កងយោធពលខេមរ​ភូមិន្ទ ដើម្បីចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម  និងពង្រឹងវិន័យ​តួរនាទី​ភារកិច្ចរបស់ខ្លួន នៅសាលប្រជុំ​ វរសេនាតូចលេខ១ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិតាឡែកថ្មី ឃុំសាលា​វិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

កិច្ចប្រជុំត្រូវបានផ្តោតលើខ្លឹមសារសំខាន់ៗដូចជា យោធិនគ្រប់រូបត្រូវ អនុវត្តដាច់ខាតតាមលក្ខតិ្តកៈរបស់ខេមរភូមិន្ទ ត្រូវគោរពបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ចូលរួមបង្រ្កាបបទល្មើសជាមួយ​សមត្ថកិច្ច យកចិត្តទុកដាក់ហ្វឹកហ្វឺនយុទ្ធវិធី សណ្តាប់ធ្នាប់ អប់រំនយោបាយ ចេតសាស្រ្ត ព័ត៌មានវិទ្យា និងប្រព័ន្ឋវិទ្យាទំនើប ចិញ្ចឹមសត្វ បង្ករបង្កើនផល សាមគ្គីភាពផ្ទៃក្នុង ត្រូវចូលរួមក្នុងយុទ្ធនាការបោះឆ្នោត តាមដានប្រព័ន្ឋទំនាក់ទំនងសង្គម មិនត្រូវជឿលើភាពញ៉ុះញ៉ុងធ្វើឲ្យអស្ថេរភាពសង្គម អប់រំប្រជាពលរដ្ឋ ឲ្យយល់ច្បាស់ពីកងទ័ពជាឆ្អឺងខ្នងរបស់រាជរដ្ឋាភិបាល មានភារកិច្ចការពាររាជរដ្ឋាភិបាល ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ ការពាររដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត ។

ឯកឧត្តម ឧត្តមសេនិយត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបតិការសឹករងកំពង់ធំ  បានផ្តល់ឱកាសជូន​បងប្អូនយោ​ធិន​ទាំងអស់ ឲ្យមានយោបល់លើកឡើងរាល់បញ្ហាដែលបងប្អូនមានចម្ងល់និងសំណូមពរ យកមកដាក់លើតុ ដើម្បីពិភាគក្សា និងធ្វើការដោះស្រាយជូន ក្នុងឳកាសន៉ដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានរួមគ្នាឧបត្ថម្ភ ថវិកាចំនួន​1.150.000រៀល ជូនដល់លោកវរសេនិយទោ ថន ស៊ីសក្តា មេបញ្ជាការវរសេនាតូចលេខ1​សម្រាប់កសាងក្លោង​ទ្វារចូលទីតាំង ។

ដោយ  ប៊ុន  រដ្ឋា