កំពង់ធំៈ កុងត្រូលជជុះដែលធ្លាប់តែបង្ករព្យុះភ្លៀង នៅក្នុងខេត្តកំពង់ធំ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ ចាត់វិធានការក្តៅ បោសសំអាតកុងត្រូវជជុះកាន់ឆ្នាំ ប្រចាំផ្លូចជាតិលេខ៦២ ដែលលាតសន្ធឹងពី ខេត្តកំពង់ធំ ទៅព្រះវិហារ កាលពីព្រឹកថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៤ វេលាម៉ោង ៦.៣០នាទី ត្រូវបានក្របួច ជនសង្ស័យដែលដាក់កុងត្រូលជជុះ ជាសមត្ថកិច្ចកងរាជអាវុធហត្ថចំណុះ ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត កំពង់ធំ ចំនួន៤នាក់ ប្រធានបរិស្ថានក្រុងស្ទឹងសែនម្នាក់ និងអង្កការបរិស្ថានម្នាក់ បញ្ជូនមកកាន់តុលាការ ។
ហេតុការណ៍បង្ក្រាបនេះ បានក្របួចជនសង្ស័យចំនួន៦នាក់ ដែលកំពុងតែធ្វើសកម្មភាពនៅចំនុចវល្លិយាវ ភូមិឥន្ទកុមារ ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងនោះត្រូវបានគេស្គាល់ឈ្មោះ ទី១ ឡេ ចាន់ដែន ហៅ ចិន មន្ត្រីកងរាជអាវុធហត្ថកំពង់ស្វាយទី២ លោក ព្រឿង ឈុម មន្ត្រីកងរាជអាវុធហត្ថ ទី៣ លោក តាន់ សារ ជាមន្ត្រីកងរាជអាវុធហត្ថ ទី៤ លោក ខៀវ ថេង ជាមន្ត្រីកងរាជអាវុធហត្ថ ទី៥ លោកសៀន ប៉ូច ជាប្រធានបរិស្ថានក្រុងស្ទឹងសែន ប្រហែលជា ប្រាក់ខែមិនគ្រប់គ្រាន់ ទើបបានជាខំសន្សំលុយ តាមរយះដាក់កុងត្រូលជជុះ ទី
៦ លោក ញ៉ិល ជាមន្ត្រីអង្កការ។ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់ថា ករណីដែលឃាត់ខ្លួន ជនសង្ស័យទាំង៦នាក់នេះ គឺគ្រាន់តែជាការ នាំយកមកអបរំណែនាំ កុំឲ្យបង្ករព្យុះភ្លៀងដែលបង្ករឲ្យបាត់បង់នូវសណ្តាប់ធ្នាប់ ខូចវិន័យ សេចក្តីថ្លៃថ្នូរបស់អង្កភាព ម្យ៉ាងទៀតដោយយោងតាម បទបញ្ជារបស់រាជរដ្ឋាភិបាល ឲ្យលុបបំបាត់ ការដាក់កុងត្រូលជជុះ កាក់រថយន្តដឹកទំនិញ ដោយគ្មានការអនុញ្ញាតិ ជាពិសេសដោយមានការផ្សព្វផ្សាយជាច្រើន លើកឲ្យបញ្ឈប់ជាបន្ទាន់ការដាក់កុងត្រួលជជុះ ដោយមានការឯកភាព ពីសំណាក់ ឯកឧត្តម អ៊ុត សំអន ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ ។
ដោយឡែកថ្មីមកនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រជុំស្តីពីការបើកយុទ្ធនាការបោសសំអាតកុង ត្រូលជជុះ តែនៅក្នុងខេត្តកំពង់ធំ បែរជាមានកងរាជអាវុធហត្ថចំនួន៤រូប ខាងលើមិនចាត់ទុកបទបញ្ចានេះជាសារៈសំខាន់និងមានតំលៃស្មើរនឹង លុយ១ម៉ឺនឬ ២ម៉ឺនដែលប្រមូលពីឡានដឹកឈើ ទើបខំប្រព្រឹត្តផ្ទុយពី បទបញ្ជារ ។