សួនកំសាន្តសម្រាប់កុមារបានឧបត្ថម្ភ:ពីសកលវិទ្យាល័យកូរ៉េ និងសប្បុរសជនខ្មែរសម្ភោធដាក់ឲ្យដំណើរការហើយ

0

ខេង ឧត្តម
សៀមរាប៖ សួនច្បារកំសាន្តសម្រាប់កុមារត្រូវបានឧបត្ថម្ភ:ពីសកលវិទ្យាល័យកូរ៉េ និងសប្បុរសជនខ្មែរ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងសាលាបឋមសិក្សា តាពេជ្រ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានបើកសម្ភោធដាក់ឲ្យដំណើរជាផ្លូវការនូវកន្លែងសួនច្បារកំសាន្តសម្រាប់កុមារត្រូវបានឧបត្ថម្ភ:ពីសកលវិទ្យាល័យកូរ៉េ(KYUNG POOK NAT.L UNIV/ KORA)និងអង្គការ គោ ភី អិន ព្រមទាំងសប្បុរសជនខ្មែរដែលដឹងនាំដោយ លោក គង់ ប៉ឹប ជាសមាជិកក្រុមប្រឹក្សាសង្កាត់ជ្រាវ ខេត្តសៀមរាប។ការស្ថាបនានូវសួន កំសាន្តនេះឡើងក្នុងគោលបំណងចង់ឲ្យកុមារទាំងអស់បានយល់ដឹងពីវិស័យផាសុខភាព និងការយល់ដឹងពីលក្ខណកាយសម្បទា ការហ្វឹកហាត់នូវសតិសម្បជ្ជញ្ញនៃស្មារតី ដើម្បីឲ្យ មានភាពស្រស់ថ្លាប្រាជ្ញាឆ្លៀសវៃក្នុងការសិក្សារៀនសូត្រ បន្ទាប់ពីការសម្រាក់រៀន ពួកគេ តែងតែលែងនូវល្បែងកំសាន្តទាំងអស់នេះដែលមិនធ្លាប់មានពីមុនមកទេ។ លោកគ្រួអ្នកគ្រូព្រមទាំងសិស្សានុសិស្សទាំងអស់បានសម្តែងនៅសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះសកលវិទ្យាល័យកូរ៉េ និងអង្គការ គោ ភី អិន ព្រមទាំងសប្បុរសជនខ្មែរ។ លោក គង់ ប៉ឹប ជាសមាជិកក្រុមប្រឹក្សាសង្កាត់ជ្រាវ ខេត្តសៀមរាបបានឲ្យដឹង សមទ្ធិផលទាំងនេះគឺជាលើកទី១ហើយបានធ្វើនៅក្នុងសង្កាត់ជ្រាវ និងមានរៀបចំធ្វើសួនកំសាន្តបន្តទៀតនៅតាមបណ្តាសាលាបឋមសិក្សានានាតាមរយ: លោក គង់ ប៉ឹប ទន្ទឹមនិងពេលនោះក៏បានជូននៅប័ណ្ណសរសើនិងវត្ថុអនុស្សាវរីយ៍រវាងគ្នានិងគ្នាទៅវិញទៅមក និងសម្ភារ:មួយចំនួនសម្រាប់ការប្រើប្រាស់ក្នុងសាលា។លោកនឹងជួយសម្រួលនៃការហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិសាស្រ្តរបស់លោកឲ្យកាន់តែមានភាពរីកចំរើនល្អប្រសើរ ហើយជាពិសេសជាងនេះទៅទៀតនោះគឺចង់ឲ្យកុមារមានអារម្មណ៏ល្អដើម្បីមករៀនសូត្របានទៀងទាត់នៅទីនោះផង ពីសកលវិទ្យាល័យកូរ៉េ(KYUNG POOK NAT.L UNIV/ KORA)និងអង្គការ គោ ភី អិនឧបត្ថម្ភ:កុំព្យូទ័ចំនួនពីគ្រឿងនិងម៉ាស៊ីនព្រីនគ្រឿង សំរាប់ឲ្យសិស្សរៀនសូត្រ៕