ប្រភពព័ត៌មានបានរាយការណ៍កាល ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤ថា ប្រទេស ចិនបានបាញ់កាំភ្លើងទឹកដាក់នាវាល្បាត របស់វៀតណាមក្នុងហេតុការណ៍ប្រឈម មុខតានតឹងដាក់គ្នាក្នុងជម្លោះដែន សមុទ្រចិនភាគខាងត្បូង ។
នេះជាសកម្មភាពប្រឈមមុខ និង តានតឹងថ្មីចុងក្រោយបំផុត បន្ទាប់ពី បាតុកម្មរបស់ពលរដ្ឋវៀតណាមប្រឆាំង ចិនដែលដាក់ឧបករណ៍ខួងប្រេងក្នុងដែន សមុទ្រដែលកំពុងមានជម្លោះរហូត ឈានដល់ការផ្ទុះហិង្សា ដុតរោងចក្រ ក្រុមហ៊ុន សហគ្រាសចិនដែលរកស៊ីក្នុង ប្រទេសវៀតណាម ព្រមទាំងបង្កឱ្យ បាត់បង់ជីវិត និងរងរបួសជាច្រើននាក់ រួចមកនោះ ។
ជម្លោះនៅសមុទ្រចិនខាងកើត និង នៅសមុទ្រចិនខាងត្បូងបាននិងកំពុងបន្ដ ធ្វើឱ្យភាពតានតឹងកើតឡើងរវាងចិន នឹងជប៉ុន រវាងចិននឹងវៀតណាម និង រវាងចិន នឹងហ្វីលីពីន ។ ទោះបីជាមិន ទាន់អាចនាំទៅដល់សង្គ្រាមដោយចំពោះ រវាងបណ្ដាភាគីជម្លោះក៏ដោយ ក៏ជម្លោះ នេះកំពុងរុញច្រានបន្ដិចម្ដងៗតំបន់ អាស៊ីបូព៌ាទៅក្នុងអស្ថិរភាពដែរ ។
ក្នុងរយៈពេលជាងមួយខែកន្លងទៅ នេះតំបន់អាស៊ីបូព៌ាផុងខ្លួនកាន់តែជ្រៅ ទៅក្នុងស្ថានភាពមួយតានតឹងនិងពុះ កញ្ជ្រោលខ្លាំង ដោយហេតុតែជម្លោះ ទឹកដីនៅក្នុងសមុទ្រចិនខាងត្បូង និងនៅ ក្នុងសមុទ្រចិនខាងកើត។ នៅវៀតណាម បាតុករបានវាយកំទេចរោងចក្រចិន ប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីចិនបានចូលមកខួងរកប្រេងក្រោមបាតសមុទ្រម្ដុំ ប្រជុំកោះParacelដែលប៉េកាំង និង ហាណូយដណ្ដើមគ្នាកាន់កាប់។ ប៉ុន្មាន ថ្ងៃក្រោយមកទៀតទូកនេសាទវៀតណាមមួយគ្រឿងបានលិចនៅម្ដុំតំបន់ជម្លោះ បន្ទាប់ពីបានប៉ះទង្គិចគ្នាជាមួយទូកចិន។
ទន្ទឹមនេះ នៅសមុទ្រចិនខាងកើត ភាពតានតឹងកំពុងឡើងដល់កម្រិតកំពូល នៅក្នុងជម្លោះប្រជុំកោះSenkaku ដោយ ហេតុតែកាលពីប៉ុន្មានថ្ងៃមុននេះ យន្ដ ហោះប្រដេញរបស់ចិននិងយន្ដហោះ ចម្បាំងរបស់ជប៉ុនប៊ិសតែបានហោះ ឆាបគ្នា ។
បើទោះជាសង្គ្រាមមិនទាន់ផ្ទុះឡើងក៏ ដោយ ប៉ុន្ដែសង្គ្រាមពាក្យសំដីបានកើត ឡើងហើយ។ ជាក់ស្ដែងនាឱកាសវេទិកា អាស៊ីប៉ាស៊ីហ្វិកនៅសិង្ហបុរីកាលពីថ្ងៃទី១ខែមិថុនាកន្លងទៅនេះ ចិនបានដំឡើង សម្លេងដាក់អាមេរិក និងជប៉ុនបន្ទាប់ពី ប្រទេសសម្ពន្ធមិត្ដទាំងពីរនេះបាន និយាយឌឺចិនបានចោទប្រកាន់ចិនថា ជាអ្នកទទួលខុសត្រូវចំពោះភាពតានតឹងបច្ចុប្បន្ននៅអាស៊ីបូព៌ា។
សង្គ្រាមមិនទាន់ផ្ទុះមែនពិត តែនៅ តំបន់អាស៊ីបូព៌ាកំពុងតែដើរទៅរកអស្ថិរ ភាព ដ្បិតភាគីជម្លោះសុទ្ធតែបាននិង កំពុងបន្ដបង្ហាញចង្កូមដាក់គ្នា។
នៅខាងចិន គេបានផ្លាស់ប្ដូរនយោ បាយប្ដូរពីអំណាចស្រទន់ Soft Power មកជាអំណាចកាច រឹង វិញម្ដង Hard Power។ រហូតមកទល់ពេលថ្មីៗនេះ ប្រទេសចិនបានអនុវត្ដនយោបាយ សម្រួលទំនាក់ទំនងជាមួយបណ្ដាប្រទេស ក្នុងតំបន់ នយោបាយដែលលោកតេង សៀវប៉េង បានបន្សល់ទុកឱ្យថ្នាក់ដឹក នាំចិនតាំងពីចុងទសវត្សរ៍ទី៧០មក ម្ល៉េះ។ គោលដៅនៃនយោបាយនេះ គឺកាត់បន្ថយភាពតានតឹង និងអស្ថិរ ភាពគ្រប់បែបយ៉ាងនៅក្នុងតំបន់ជាអាទិ៍ តាមរយៈនយោបាយឈ្នះឈ្នះនៅចំពោះ មុខអាស៊ីអាគ្នេយ៍ដើម្បីទុកលទ្ធភាពឱ្យ ប្រទេសចិនបោះជំហានទៅរកភាពរុង រឿងសេដ្ឋកិច្ច និងលេចត្រដែតឡើង ក្នុងនាមជាមហាយក្សដោយសន្ដិវិធី។ ផ្ទុយទៅវិញតាំងពីពាក់កណ្ដាលអាណត្ដិ គ្រប់គ្រងរដ្ឋរបស់លោក ហ៊ូ ជីនតាវ រហូតមកទល់ពេលនេះដែលជាអាណត្ដិ គ្រប់គ្រងរដ្ឋរបស់លោកស៊ី ជីនពីង ចិន មានឥរិយាបថកាចជាងមុនឆ្ងាយ។ បានន័យថា ទីក្រុងប៉េកាំងសាកល្បងធ្វើឱ្យ ប្រែប្រួលស្ថានភាព Statu Quo ជា ពិសេសនៅក្នុងជម្លោះទឹកដីនៅសមុទ្រ ចិនខាងកើតនិងនៅសមុទ្រចិនខាងត្បូង រហូតដល់ទៅជួនកាលបង្កដោយចេតនា ឱ្យមានឧប្បត្ដិហេតុកើតឡើងទៀតផង។
ភាគីជម្លោះរបស់ចិនក្នុងសមុទ្រចិន ខាងត្បូង ជាពិសេសវៀតណាម និង
ហ្វីលីពីន ប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរ នេះហ៊ានចេញមុខប្រឆាំងនឹងចិនកាន់ តែខ្លាំង។ ជាក់ស្ដែងក្នុងឆ្នាំ២០១២ វៀត ណាមបានអនុម័តច្បាប់មួយដែលកំណត់ ជាឯកតោភាគីរបៀបរបបថ្មីនៃការធ្វើ ចរាចរណ៍ក្នុងដែនទឹកម្ដុំប្រជុំកោះ Spratly និងParacel ជាហេតុបានធ្វើ ឱ្យចិនខឹងសម្បារខ្លាំង។ នៅសមុទ្រចិន ខាងកើតវិញ និងក្នុងឆ្នាំ២០១២ដដែល រដ្ឋាភិបាលជប៉ុនបានទិញកោះពីរចុង ក្រោយនៃកោះទាំងប្រាំរបស់ប្រជុំកោះ Senkaku ពីសេដ្ឋីជប៉ុនម្នាក់ដើម្បីធ្វើឱ្យ ប្រជុំកោះទាំងមូលក្លាយជាសម្បត្ដិរដ្ឋ។ សេចក្ដីសម្រេចចិត្ដនេះជាការផ្គើនបញ្ឈឺ ចិត្ដរដ្ឋាភិបាលចិន។
បណ្ដាភាគីបដិបក្ខរបស់ចិនហ៊ាន ចេញមុខប្រឆាំងនឹងចិនកាន់តែខ្លាំង ក៏ដោយសារតែមានសហរដ្ឋអាមេរិក នៅពីក្រោយ។ ជាការពិតណាស់ដែលថា អាមេរិកជាប់កាតព្វកិច្ចត្រូវជួយការ ពារជប៉ុន។
យោងទៅតាមសន្ធិសញ្ញាការពារ សន្ដិសុខគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរដូចដែលលោកប្រធានាធិបតី អូបាម៉ាបានបញ្ជាក់ថ្មីៗកន្លងទៅនេះថា អាមេរិកនឹងធ្វើអន្ដរាគមន៍យោធាជួយ ការពារជប៉ុនក្នុងករណីមានការវាយ ប្រហារពីសំណាក់ប្រទេសទីបីទៅលើ ប្រជុំកោះ Senkaku ដែលកំពុងឋិតនៅ ក្រោមការកាន់កាប់របស់ជប៉ុន ។
ផ្ទុយទៅវិញ ជាគោលការណ៍ អាមេ រិកគ្មានជាប់ទាក់ទិនអ្វីទាំងអស់ទៅនឹង ជម្លោះនៅសមុទ្រចិនខាងត្បូង។ អធិ ករណ៍ដ៏ស្រួចស្រាល់នេះគ្រាន់តែជា ឱកាសសម្រាប់ឱ្យកំពូលមហាអំណាច មួយនេះពង្រឹងនិងពង្រីកវត្ដមានយុទ្ធ សាស្ដ្រនយោបាយនិងយោធារបស់ខ្លួន នៅអាស៊ីអាគ្នេយ៍តែប៉ុណ្ណោះ ។
ម្ល៉ោះហើយគេអាចនិយាយបានថា ការលូកដៃរបស់អាមេរិកក្នុងជម្លោះ សមុទ្រចិនជាប្រភពសំខាន់មួយនៃអស្ថិរ ភាពបច្ចុប្បន្ននៅក្នុងតំបន់អាស៊ីបូព៌ា ដ្បិតជប៉ុនវៀតណាម និងហ្វីលីពីនដែល អាងលើបង្អែកនយោបាយនិងយោធា របស់អាមេរិកហ៊ានចេញមុខតតាំងនឹងមហាយក្សចិនកាន់តែខ្លាំង ។
ជាការពិតវត្ដមានរបស់អាមេរិក អាចជួយបញ្ចៀសសង្គ្រាមដោយចំពោះ រវាងចិននិងជប៉ុន ឬក៏រវាងចិននិង វៀតណាមនៅក្នុងជម្លោះសមុទ្រចិន។ ផ្ទុយទៅវិញ វានឹងបង្កឱ្យមានអស្ថិរភាព កាន់តែខ្លាំងនៅក្នុងតំបន់តាមរយៈការ ប៉ះទង្គិចគ្នាជាយថាហេតុ ដោយចៃដន្យ និងដោយអចេតនារវាងកងទ័ពជើង អាកាសឬជើងទឹកនៃបណ្ដាប្រទេសភាគី ជម្លោះ។ អស្ថិរភាពក្នុងតំបន់ក៏នឹងច្បាស់ ជាមានលក្ខណៈកាន់តែស្រួចស្រាល់ដែរ ដោយហេតុតែបាតុកម្មអំពើហិង្សា និង ការប្រកាន់ពូជសាសន៍ពីសំណាក់ពួកអ្នក ជាតិនិយមជ្រុលនៅប្រទេសនេះឬប្រទេស នោះក្នុងតំបន់៕