VIDEO សិក្ខាសាលាផ្សព្វផ្សាលិខិតបទដ្ឋានគតិយុត្ត ឧស្សាហកម្មទេសចរណ៍ ចុះបញ្ជីអាជ្ញាបណ្ណទេសចរណ៍​តាម​ប្រព័ន្ឋព័ត៌មានវិទ្យា

0

កំពង់ធំៈ ឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ខេត្តកំពង់ធំ សំបូរប្រាងប្រាសាទបុរាណ សំបូរធនធានធម្មជាតិ និងជាតំបន់មានសក្តានុពលបម្រើឲ្យវិស័យទេសចរណ៍ ទាំងភ្នំ ទន្លេ ស្ទឹង សត្វស្លាប ដែលជាការទាក់ទាញដល់ភ្ញៀវទេសចរណ៍ មកទស្សនាកម្សាន្ត និងស្រាវជ្រាវ ដែលបាននាំចំណូលទាំងនេះ មកចូល​រួមចំណែកកាត់បន្ថយភាពក្រីក្រ ដូច្នេះវិស័យទេសចរណ៍ មានលក្ខណៈប្រទាក់ក្រឡារវាងគ្រប់សមាសភាពចូលរួម យ៉ាងសកម្មក្នុងការថែរក្សាបរិស្ថាន ម្ហូបអាហារ និងសេវាកម្មផ្សេងៗទាំងផ្នែកសន្តិសុខ សុវត្តិភាព និងស្ថេរភាពនយោ​បាយ ដោយឡែកក្រសួងទេសចរណ៍ បានរៀបចំឲ្យមានការស្នើរសុំអាជ្ញាបណ្ណទេសចរណ៍តាមរយះប្រព័ន្ឋអនឡាញ ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួល កាត់បន្ថយពេលវេលា និងរបាំងមិនចាំបាច់ ដោយបង្ខិតសេវាកម្មឲ្យកាន់​តែជិតជូនដល់ប្រតិបត្តិកម្មទេសចរណ៍ ។

ប្រសាសន៍នេះ ត្រូវបានលើឡើងក្នុងពីធី បើកវគ្គសិក្ខាសាលាផ្សព្វផ្សាលិខិតបទដ្ឋានគតិយុត្ត ឧស្សាហកម្មទេសចរណ៍ ចុះបញ្ជីអាជ្ញាបណ្ណទេសចរណ៍​តាម​ប្រព័ន្ឋព័ត៌មានវិទ្យា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៦ ក្រោមអធិបតីភាពឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំ និងលោក សេង អាន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ ដែលមានការចូលរួម ពីសំណាក់ម្ចាស់ភោជនីយ៍ដ្ឋាន អាហាដ្ឋាន រមណីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ និងទីតាំងកម្សាន្តនានាក្នុងខេត្តកំពង់ធំ ចំនួន ១២០នាក់ ។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ បានបញ្ជាក់ពីរបាយការណ៍ រមណីយដ្ឋានទេសចរណ៍សំខាន់ៗ ក្នុងខេត្តកំពង់ធំ ក្នុងនោះមានរមណីយដ្ឋានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត ចំនួន២កន្លែង មានរមណីយដ្ឋានប្រាសាទ​សំបូរព្រៃគុក និងប្រាសាទគុកនគរ និងរមណីយដ្ឋានធម្មជាតិភ្នំសន្ទុក ដោយឡែកក៏មានរមណីយដ្ឋានកែច្នៃចំនួន២ កន្លែង ស្ទឹងជីនិត នឹងបឹងសំរិទ្ធ សណ្ឋាគារចំនួន៨កន្លែង ៣២០បន្ទប់ ផ្ទះភ្ញៀវ៥៣កន្លែង ៧៨១បន្ទប់ ផ្ទះស្នាក់ហូមស្ទេ ២កន្លែង ២៤ផ្ទះស្នាក់ ភោជនីយដ្ឋាន អាហារដ្ឋាន៦៨កន្លែង មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ៣៤កន្លែង ម៉ាស្សាសុខភាព៦កន្លែង សមាគមនដឹកជញ្ជូនទេសចរណ៍ផ្លូវគោក១កន្លែង ។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ បានបន្តថា ខេត្តកំពង់ធំ បានទទួលភ្ញៀវទេសចរណ៍ជាតិ មកទស្សនាកម្សាន្ត នៅតាមរមណីយដ្ឋាន ក្នុងខេត្តរយះពេលខែ១១ ឆ្នាំ២០១៦ មាន១.៨១៨.៨៨នាក់ ទេសចរណ៍អន្តរជាតិ ១៦.០០៣នាក់ សរុប​១៩៧.៨៩១ ដោយមានកំណើន៣.៩% ដោយក្រសួងទេសចរណ៍បានដាក់ចេញនូវកំណែទម្រង់ វិស័យទេសចរណ៍ដោយផ្តោតទៅលើមុំ៤ ជាអតិភាព គឺពង្រឹងគុណភាពសេវាកម្មទេសចរណ៍. បណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញវិជ្ជជីវៈ . ផ្សព្វផ្សាយបង្កើតផលិតផលទេសចរណ៍ . ប្រើប្រាស់ប្រព័ន្ឋបច្ចេកវិទ្យាក្នុងវិស័យទេសចឬណ៍ តែដោយឡែក សេវាកម្មទេសចរណ៍ មិនទាន់មានការចូលរួមអនុវត្តច្បាប់គ្រប់ជ្រុងជ្រោយនោះទេ ដោយក្រសួង​បានរៀបចំបង្កើតនិងដាក់ឲ្យដំណើរការនូវប្រព័ន្ឋគ្រប់គ្រងស្នលរសុំអាជ្ញាបណ្ណទេសចរណ៍ តាមប្រព័ន្ឋព័ត៌មានវិទ្យា  ដើម្បីងាយស្រួលក្នុងការស្នើសុំអាជ្ញាបណ្ណទេសចរណ៍សម្រាប់អ្នកប្រកបអជីវកម្ម ។

ដោយ  ប៊ុន  រដ្ឋា