ពលរដ្ឋ៥០គ្រួសារស្នើសុំអោយអាជ្ញាធ័រគ្រប់ជាន់ថ្នាក់បើកផ្លូវចាក់បេតុងគ្រប់៦ម៉ែត្រខណះពួកខ្លួនចូលរួមថវិការ១០០ភាគរយ

0

ប៉ោយប៉ែត:ពលរដ្ឋប្រមាណ៥០ គ្រួសាររស់នៅអាស្រ័យផលផ្លូវក្នុងភូមិ សាមគ្គីមានជ័យ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្នើរសុំអោយអាជ្ញាធ័រក្រុងជួយបើក

ផ្លូវទទឺង៦ម៉ែត្រ ដើម្បីចាក់បេតុងបន្ត សម្រួលដំណើរក៍ដូចជា អោយស្មើរនិងផ្លូវលំនាំដើម ខណះពួកគេចំណាយថវិការផ្ទាល់ខ្លួន១០០ភាគរយចាក់បេតុង និងដាក់លូសងខាងផ្លូវប្រវែង២៥០ម។
កាស្នើរសុំនេះបន្ទាប់ពីមានដីការសម្រេចកែកំណត់ហេតុសះជា របស់សាលាដំបូងខេត្តបន្ទាយមានជ័យសម្រេចសំណុំរឿងទំនាស់ដីធ្លី លេខ២៧៥ ចុះថ្ងៃទី១០ កញ្ញា ២០១៤ ត្រង់គ្រប់ចំណុចទាំងអស់នៃព្រំប្រទល់ខាងជើងទល់នឹងផ្លូវមកជា: (ព្រំប្រទល់ខាងជើងទល់និងឈ្មោះលី អាំរ៉នវិញ)។
ពលរដ្ឋដែលជាម្ចាស់ដីប្រមាណ៥០ គ្រួសាររស់នៅអាស្រ័យផលផ្លូវក្នុងភូមិ សាមគ្គីមានជ័យ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រាប់ស្រដៀងគ្នាថា: ដើមឡើយផ្លូវនេះមានទំហំទទឹងប្រវែង១០ម៉ែត្រដោយរាប់បញ្ចូលទាំងលូសងខាងផ្លូវ១ម៉ែត្រម្ខាងផង តែក្រោយមកត្រូវបានឈ្មោះ ប៉ាក់ ពៅ ប្រពន្ធអាយុ៤៦ឆ្នាំ និងសៀន សាម៉េត អាយុ៥៤ឆ្នាំដែលត្រូវជាប្ដី នាំដីការសម្រេចរបស់តុលាទុកដីផ្លូវតែ៤ម៉ែត្រប៉ុណ្ណោះ អោយពលរដ្ឋឆ្លងកាត់។
ពលរដ្ឋបន្តប្រាប់ថា: ទំហំផ្លូវចាស់ទទឹង១០ម៉ែត្រ បណ្ដោយ២៥០ម ដែលពួកគាត់កំពុងដំណើរការត្រាសេដី ចាក់បេតុងតែនៅជាប់គាំង និងដីប្រវែង៤០ម៉ែត្ររបស់ប្ដីប្រពន្ធ លោកសៀន សាម៉េតនិងប៉ាក់ ពៅ ដែលទុកដីផ្លូវតែ៤ម៉ែត្រប៉ុណ្ណោះអោយពលរដ្ឋប្រើប្រាស់ ។
លោក មុំ រិន មេភូមិសាមគ្គីមានជ័យបង្ហើបប្រាប់តាមទូស័ព្ទថា: តាមទំហំផ្លូវទំនាស់នេះ គឺពិតដូចពលរដ្ឋរៀបរាប់ខាងលើប្រាកដមែន សាវតាដីនេះដើមឡើយជាដីដែលមានទំហំធំ តែត្រូវម្ចាស់កាត់ជាល្វែងលក់ តែចំពោះដីដែលចូលក្នុងចំណីផ្លូវប្រែង៤០ម៉ែត្រ មកពីការទិញលក់តៗគ្នា ហើយម្ចាស់មុនបំភ្លើសទំហំដីទើបអ្នកកាន់កាប់ក្រោយ វាស់ដីចូលផ្លូវបង្កអោយមានការតវានេះឡើង។
លោក មុំ រិន ថាលោក ចៅសង្កាត់ និងរដ្ឋបាលក្រុងប៉ោយប៉ែត បានសម្រួលជាបន្តបន្ទាប់ហើយ តែម្ចាស់កម្មសិទ្ធប្រគល់ដីបានត្រឹម៤ម៉ែត្រ តែខាងពលរដ្ឋ៥០គ្រួសារវិញ ទាមទាផ្លូវ៨ម៉ែត្រ រួមទាំងលូសងខាង២ម៉ែត្រផង តែទោះជាយ៉ាងណាក្រុមការងារនិងបន្តការសម្រមសម្រួលរហូតភាគីទាំងសងខាងព្រមទទួលយកឈ្នះៗទាំងអស់គ្នា៕ដោយ:ឃិន គន្ធា