ខេត្តស្ទឹងត្រែង៖ រថយន្តយីឌុបដឹកឈើធុនធំ២គ្រឿងចេញពី ក្រុមហ៊ុន ហ៊ង អាញ់ អណ្តូងមាសមានទីតាំងនៅក្នុងទឹកដី ស្រុក លំផាត់ ខេត្តរតនគិរីដែលមានលោក ពេជ្រ រិទ្ធសី ជាម្ចាស់ប្រមូលបានការដេញថ្លៃលើព្រៃសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនខាងលើដែនជម្រកសត្វព្រៃលំផាត់។
រថយន្តទាំង២គ្រឿងខាងលើនោះត្រូវសមត្ថកិច្ចរាយការណ៏ថា ធ្វើការឃាត់ដោយបានធ្វើឡើងកាលពីវេលម៉ោង៩យប់ថ្ងៃ១៦ខែធ្នូឆ្នាំ២០១៦ស្ថិតនៅចំណុចខាងមុខថ្នាលបណ្តុះកូនឈើអូរពងមាន់ក្នុងភូមិរាជនុកូល សង្កាត់អូរពងមាន់ ខេត្តស្ទឹងត្រែង។បន្ទាប់ពីជំនាញរដ្ឋបាលព្រៃឈើសង្កាត់អូរពងមាន់ដាក់ការសង្ស័យអាចដឹកលើសPC យកឈើទៅវាស់វែងនិងត្រួតពិនិត្យម្តងទៀតនៅព្រឹកថ្ងៃ១៧ខែធ្នូនេះ។សេចក្តីរាយការណ៏បានឲ្យដឹងថា រថយន្តយីឌុបដឹកឈើទាំង២គ្រឿងបានដឹកចេញពីក្រុមហ៊ុនហ៊ង់អាញ់ អណ្តូងមាស (ស្រុកលំផាត់)ដែលមានលោក ឧកញ៉ា ពេជ្រ រិទ្ធសី ជាឈ្មួញក្នុងការធ្វើជំនួញឈើនៅរថយន្តខាងលើ។
ចេញពីខេត្តរតនគិរីឆ្លងកាត់តាមចំណុចក្បែរស្ពានស្រែកពកសង្កាត់ក្បាលរមាសស្រុកសេសាន្តក្នុងគោលដៅយកទៅខេត្តស្វាយរៀង។ប្រភពបានអោយដឹងថា រថយន្តដែលរងការឃាត់នោះជាប្រភេទរថយន្តយីឌុបធុនធំ៥ភ្លៅ ដឹកឈើប្រភេទឈើលេខ២ក្តានិងប៉ាកកេសុក្រំ ។ប្រភពអោយដឹងទៀតថា រថយន្តដឹកឈើទាំង២គ្រឿង នេះទី១ពាក់ស្លាកលេខកំពង់ចាម៣A.៣៣ ៩៩និងមួយគ្រឿងទៀតពាក់ស្លាកលេខកំពង់ចាម៣A.៣៧ ៦១មានក្បាលពណ៏សនិងទ្រុងពណ៌ខៀវ។
សេចក្តីរាយការណ៏អោយដឹងបន្ថែមថា ក្នុងចំណោមរថយន្ត២គ្រឿងនោះរថយន្តដែលពាក់ស្លាកលេខកំពង់ចាម៣A.៣៣ ៩៩ត្រូវគេកត់សម្គាល់ឃើញថាមានដឹកឈើជាច្រើនសន្លឹកជាប្រភេទប៉ាកកេ សុក្រំជិតពេញទ្រុងរថយន្ត ហើយគេសង្ស័យថាអាចនឹងលើសPC និងលើសទម្ងន់ផងដែរ។
ដោយឡែកនៅទីតាំងជញ្ជីងថ្លឹងអូរពងមាន់វិញនៅពេលរថយន្តយីឌុបទាំង២ខាងលើនោះត្រូវគេសង្ស័យថាកន្លែងជញ្ជីងអូរពងមាន់មិនបានឃាត់រថយន្តចូលថ្លឹងជញ្ជីងនោះទេគ្រាដែលសមត្ថកិច្ចជំនាញបានតាមរថយន្តដឹកឈើរហូតមកដល់ចំណុចថ្នាលបណ្តុះកូនឈើអូរពងមាន់ទើបឃាត់រថយន្តនោះដើម្បីត្រួតពិនិត្យតែម្តង។
ខណៈពេលដែលឃាត់រថយន្តនោះចូលទៅក្នុងថ្នាលបណ្តុះកូនឈើភ្នំក្រហមកាលពីយប់នោះហើយ នៅព្រឹកថ្ងៃ១៧ខែធ្នូនេះ ប្រធានមន្ទីសារធារណៈការនឹងដឹកជញ្ជូនខេត្តស្ទឹងត្រែងលោក ស គឹមណាត ក៏បានបញ្ជារអោយកម្លាំងរបស់លោកអោយចុះទៅត្រួតពិនិត្យពីលក្ខណៈបច្ចេកទេសផងដែរចំពោះរថយន្តយីឌុបទាំង២គ្រឿងនោះ។រថយន្តដឹកឈើទាំង២គ្រឿងរបស់ ឧកញ៉ាក្មេង ពេជ្រ រិទ្ធសីនៅគ្រានេះជំនាញរដ្ឋបាលព្រៃឈើអូរពងមាន់កំពុងតែរើឈើទំលាក់និងវាស់វែងជាថ្មីម្តងទៀតហើយបើរថយន្តទាំង២នោះដឹកឈើលើសកំណត់បPC ជំនាញនិងចាត់ការទៅតាមនិតិវិធីច្បាប់តែបើដឹកឈើត្រឹមត្រូវតាមការកំណត់របស់PC ជំនាញដោះលែងអោយទៅវិញ។ពាក់ព័ន្ធនិងការឃាត់រថយន្តទាំង២នេះសមត្ថកិច្ចជំនាញនៅមិនទាន់បានបង្ហាញPC របស់ក្រុមហ៊ុនជូនអ្នកយកពត៏មានដើម្បីផ្តិតយករូបភាពបានទេព្រោះកំពុងធ្វើការ ៕
ដោយ: យក្ខឡោម