សៀមរាប៖ពលរដ្ឋឲ្យដឹងថា៖ក្រុមឈ្មួញជិត១០នាក់កំពុងសម្រុកកាយយកអាចម៍ដីលក់ក្នុងតំបន់ហាមឃាត់នៅឃុំដូនកែវនិងឃុំពួកស្រុកពួកបណ្តាលឲ្យបាក់ដើមឈើ
ធំៗមួយចំនួនដួលរលំដោយគ្មានឃើញអាជ្ញាធរពាក់ព័ន្ធណាមួយចុះពិនិត្យឡើយ។ពលរដ្ឋម្នាក់បានប្រាប់ដោយសុំមិនបញ្ចេញឈ្មោះថា៖ពួកឈ្មួញបានជីកកាយយកអាចម៍ដីលក់ជិតដីស្រែរបស់គាត់និងបាក់ដើមឈើធំៗមួយចំនួនដែលដូនតាបានដាំទុកគ្រាន់បានម្លប់កូនចៅអង្គុយលេង។ពលរដ្ឋបន្តថា៖នៅតំបន់នោះជាតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ហើយពលរដ្ឋសង់ខ្ទមក៏មិនបានផង។ចំណែកពលរដ្ឋម្នាក់ទៀតបានលើកឡើងថា៖ផ្លូវគ្រួសក្រហមនិងផ្លូវដីសក្នុងភូមិរបស់គាត់ត្រូវបាន
រងការបំផ្លាញយ៉ាងដំណំ។ក្រុមពលរដ្ឋបានលើកឡើងថា៖អាជ្ញាធរដែលមើលការខុសត្រូវនៅតំបន់នេះគួរតែធ្វើការឲ្យបានល្អិតល្អន់បន្តិចមិនគួរទុកបណ្តែតបណ្តោយឲ្យប៉ះពាល់ដល់ពលរដ្ឋយ៉ាងនេះសោះ។
សមត្ថកិច្ចមូលដ្ឋានបានបង្ហើបថា៖
ការងារអស់ហ្នឹងវាជារឿងរបស់អាជ្ញាធរឃុំស្រុក និងអាជ្ញាធរអប្សរា ហើយបើគ្មានបញ្ជារមកទេគឺមិនមាននរណាចុះធ្វើការនោះទេ។ការងារអស់ហ្បឹងពួកគាត់មិនបានផលនោះទេ។
ទាក់ទិនទៅនឹងករណីនេះដែរ លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរអប្សរាបានថ្លែងប្រាប់
នារសៀលថ្ងៃទី១៧ខែធ្នូនេះថា៖ករណីនេះខាងលោកនៅមិនទាន់ដឹងនៅឡើយទេ ហើយសុំរង់ចាំលោក
ប្រាប់ឲ្យខាងជំនាញសណ្តាប់ចុះពិនិត្យមើលសិនទើបដឹង។
ចំណែកលោក ម៉ៅ វិសុទ្ធ អភិបាលស្រុកពួកមិនអាចសុំការពន្យល់បានទេនារសៀលថ្ងៃទី១៧ខែធ្នូនេះ៕