ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលក្រុងបានលុង ឃាត់ខ្លួនពាក់ព័ន្ធករណីអំពើហឹង្សាដោយចេតនា(វាយនឹងកៅអីជ័រ) កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៨
ខែធ្នូ ឆ្នាំ២០១៦ត្រង់ចំណុចក្នុងផ្សាររាត្រីបានលុង ស្ថិតនៅក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
យោងតាមរបាយការណ៍ពីនគរបាលក្រុងបានលុងបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ទី១- ឈ្មោះ ហេង ម៉ុងហាក់ ភេទប្រុស អាយុ២២ ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មុខរបរជាងសិប្បកម្មដែក(រងរបួសបែកក្បាល) ទី២- ឈ្មោះ កង សុយ ភេទប្រុស អាយុ២២ ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរជាងសិប្បកម្មដែក(រងរបួសស្រាល)។
ប្រភពបានបន្តទៀតថា ជនសង្ស័យឈ្មោះ លី រ៉ាវី ភេទប្រុស អាយុ១៦ ឆ្នាំជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិអូរមៀត សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មូលហេតុជំម្លោះពាក្យសំដីគ្នា។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលក្រុងបានលុង ដើម្បីសួរនាំដោះស្រាយតាមនិតិវិធីច្បាប់ ៕ដោយ: យក្ខឡោម