VIDEO ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍សម្ពោធសាខាក្រុមហ៊ុនឆ្នោតកីឡាជាតិ ខេត្តកំពង់ធំ

0

កំពង់ធំៈ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណកម្មការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ ការសម្ពោធន៍សាខាក្រុមហ៊ុនឆ្នោតកីឡាជាតិ គឺមានន័យខ្លឹមសារសំខាន់និងស៊ីជម្រៅមានអត្ថប្រយោជន៍ទៅលើវិស័យកីឡាជាតិ ទើបសុំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមនិងគាំទ្រ លើឆ្នោតកីឡាដែលជាការគាំទ្រផ្នែកកីឡាជាតិ ប្រសាសន៍នេះ ត្រូវបានលើឡើង ក្នុងពិធីសម្ពោធន៍សាខាក្រុមហ៊ុនឆ្នោតកីឡាជាតិ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការកីឡាអូឡាំពិក ព្រមទាំងឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៦ នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ វិស័យកីឡាកម្ពុជា កំពុងតែមានភាពរីកចំរើន គួរអោយកត់សម្គាល់ វិស័យបាល់ទាត់កម្ពុជាមានធ្វើឲ្យកម្ពុជាមានមុខមាត់លើឆាកអន្តរជាតិ តាមរយះប្រកួតជាលក្ខណៈអន្តរជាតិ ហើយក៏បានទាក់ទាញការគាំទ្រយ៉ាងខ្លាំងពីមហាជនកម្ពុជា ជាពិសេសយុទ្ធជន កត្តានេះជាការរួមចំណែក ក្នុងការទាក់ទាញយុទ្ធជនឲ្យចូលរួមហាត់កីឡា និងបានចៀសឆ្ងាយពីគ្រឿងញៀន ជាក់​ស្តែងក្នុងថ្ងៃនេះទើបបានសម្ពោធន៍សាខាក្រុមហ៊ុនឆ្នោតកីឡាជាតិជាផ្លូវការ នៅក្នុងខេត្តកំពង់ធំ ដែលជាការ ផ្តល់ឲ្យប្រជាពលរដ្ឋចូលរួមចំណែកគាំទ្រដល់វិស័យកីឡា និងជាឆ្នោតស្របច្បាប់ដែលរាជរដ្ឋាភិបាលអនុញ្ញាតិឲ្យធ្វើអជីវកម្មជាផ្លូវការឆ្នាំ២០១៥ ។

លោកឧកញ៉ា ឈិន យ៉ុងសៀង ប្រធានក្រុមហ៊ុនឆ្នោតកីឡាជាតិ បានលើកយកពាក្យមួយម៉ាត់ថា (ផ្តើមចេញពីប្រជាជន ផ្តល់ឲ្យប្រជាជនសំរាប់ទទួលរ៉ាប់រងភារកិច្ចរកមូលនិធិ) ខ្ញុំគាំទ្រគំរោងសម្រាប់ ប្រជាជនទូទាំងប្រទេស ធ្វើលំហាត់ប្រាណកាយសម្បទា ការប្រកួតកីឡា និងសាងសង់ទីលានប្រគួតកីឡា ឧបត្ថម្ភដល់អត្តពលិកកីឡាអូឡាំពិក ឧបត្ថម្ភដល់ការបើកអូឡាំពិកលើកដំបូងទូទាំងប្រទេស ផ្តល់ជំនួយសំភារៈកីឡាដល់សាលានិងផ្សព្វផ្សាយគាំទ្រស្មារតីកីឡា ដើម្បីជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៣នេះ។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថាមិនមែនជាឆ្នោតឬល្បែងស៊ីសងនោះទេ គឺជាការផ្សងសំណាងមួយ រីឯផលកំរៃជួយដល់អ្នកកីឡា ដែលថវិកាមួយចំនែកបានមកពីរដ្ឋ និងមួយផ្នែកទៀតបានមកពីការជួយឧបត្ថម្ភគាំទ្ររបស់ប្រជាពលរដ្ឋ ដែលមានជាង៥០កីឡាឲ្យមានភាពរីកចំរើនព្រមៗគ្នា ម្យ៉ាងទៀតដើម្បីកាត់បន្ថយកុំឲ្យមានការលេងល្បែងស៊ីសង និងឆ្នោត​ដោយខុសច្បាប់ ឲ្យបងប្អូនចូលរួមផ្សងសំណាងនិងឆ្នោតកីឡាជាតិ ដើម្បីជួយដល់វិស័យកីឡាទូទាំងប្រទេស ដែលថវិកាបងប្អូនទិញឆ្នោតនេះ គឺលោតចូលក្រសួងហិរញ្ញវត្ថុជាតិតែម្តង សូមឲ្យបងប្អូនគាំទ្រ ដើម្បីស៊ីហ្គេមអូឡាំពិកឆ្នាំ២០២៣ខាងមុខនេះ ក្នុងពេលនេះជម្រុញឲ្យតាមសាលា វិទ្យាល័យ អង្គភាព បង្កើនជាកីឡាមហាជន និងទីលានកីឡា ។

ដោយ  ប៊ុន  រដ្ឋា