វេទិការផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមព្រឹក្សាខេត្តសៀបរាប អាណត្តិទី២ឆ្នាំ២០១៦ គោ លដៅទី៣ ធ្វើនៅស្រុក ជីក្រែង

0

ដោយ ព្រំ សុខា
សៀមរាប៖ នៅព្រឹកថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦ ក្រុមព្រឹក្សាខេត្តបានបើកការផ្សព្វផ្សាយពិគ្រោះយោបល់អាណត្តិទី២ គោលដៅទី៣ក្រោមអធិបតីភាពឯកឧត្តម តោ គឹមស៑ាន

សមាជិកក្រុមព្រឹក្សាខេត្តនឹងជាតំណាងដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតនូរ ផល្លាប្រធានក្រុមព្រឹក្សាខេត្ត ។
ឯកឧត្តមលី សំរិត អភិបាលរងខេត្តសៀបរាប ។ វេទិការនេះប្រារុបធ្វើឡើងនៅក្នុងបរិវេនទីធ្លាវត្តថ្មាធ្នង់ ឃំុគោគធ្លកកោម ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានមន្រ្តីរាជការ លោកគ្រូ អ្មកគ្រូ សិក្សានុសិស្សនឹងប្រជាពលរដ្ឋមកចូលរួបសរុបះ៧៦១នាក់ ក្នុងនោះ ស្រី ៣២៥នាក់ មកពីស្រុកចំនួន៣មាន ស្រុកសូទ្រនិគមន៍ ស្រុកស្វាយលើ នឹង ស្រុកជីក្រែង ។
វេទិការនេះធ្វើឡើងដើម្បីស្វែងយល់ពីទុកលំបាករបស់ប្រជាពលរដ្ឋ លើកឡើងពីបញ្ហាផ្សេងៗដែលកើតមានឡើងក្មុងមូលដ្ឋានរបស់ពួកគាត់ ។
ក្មុងពិធីផ្សព្វផ្សាយពិគ្រោះយោបល់នេះដែរមានប្រជាពលរដ្ឋមកពីស្រុកស្វាយលើសំណូមពរអោយអាជ្ញាធរស្រុក ខេត្ត ជួយដោះស្រាយជូនប្រជាពលរដ្ឋ៣បញ្ហា
បញ្ហាទី១សុំប័ណ្ឌកាន់កាប់ដីធ្លី ព្រោះដីដែលក្រុមនិសិត្សវាស៉់វែងអោយនោះពំុទាន៉មានប័ណ្ឌកាន់កាប់ច្បាស់លាស់ ។
ទី២ សំណូមពរអាជ្ញាធរជួយធ្វើផ្លូវ១ខ្សែរពីលើភ្នំគូលេនចុះមកស្រុកស្វាយលើដើម្បីអោយប្រជាពលរដ្ឋមានការងាយស្រូលក្នុងការធ្វើដំណើរទៅមក ។
ទី ៣ សំណូមពរអាជ្ញាធរជូយដាក់ទេយូរបង្ហូរទឹកពីលើភ្នុំគូលេនចុះមកស្រុកស្វាយលើចែកជូមប្រជាពលរដ្ខប្រើរប្រាស់ ។
ប្រជាពលរដ្ឋក្នុងស្រុកជីក្រែងមានសំណូមពរ២បញ្ហាះ ទី១ ប្រជាពលរដ្ឋឃុំស្ពានត្នោតសំណូមពរអោយអាជ្ញាធរស្រុក ខេត្តជួយដោះស្រាយព្រោះទឹកលិ
ចស្រូវច្រូតមិនបាន កន្លែងណាច្រួតបានយកកណ្តាប់ស្រូវមកមិនរួច ព្រោះខ្វះមធ្យោបាយដឹកជញ្ជូន ។
ទី២ លោកបាន សុ ភី សមាជិកក្រុមព្រឹក្សាស្រុកមកពីគណះបក្សសង្រ្គោះជាតិលើកឡើងពីបញ្ហាអគិសនី ក្រុមហ៑ុនបោះបង្គោល ភ្លើងកាប់ដើមដូង ដើមខ្នោ ដើមស្វាយប្រជាពលរដ្ឋតាមមុខផ្ទះដោយពុំបានសុំម្ចាស៉ដំណាំហើយគ្មានដំណោះស្រាយភាពបះពាល់ ។ ចំពោះបញ្ហាភ្លើងនៅតែមានតំលៃខ្ពស់ ។
អង្គពិភាក្សាពិគ្រោះយោបល់បានចប់សព្វគ្រប់នៅវេលាម៉ោង១២ថ្ងៃ.ខែ.ឆ្នាំដ៏ដែល ឯក ឧត្តមតោគឹមសា៑នបានបញ្ជាក់ថា រាល់សំណូមពរខាងលើលោកនឹងដាក់ជូនថ្នាក៉ដឹកនាំខេត្តដើម្បីដោះស្រាយ ៕