សៀមរាប៖ ដើម្បីការ ការពារថែរក្សា សន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សង្គមក្នុងក្រុងសៀមរាប ដែលជាតំបន់ទេសចរណ៍អោយកាន់តែទទួលបាននៅសុវត្ថិភាព ថ្វេរដង
ជូនប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ស្របពេលដែលយើងកំពុងតែនាំគ្នាអនុវត្តនៅគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ។ ជាប្រចាំកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប តែងតែបានរៀបចំផែនការ និងដាក់គោលដៅ ធ្វើការយាមល្បាត ទាំងពេល ថ្ងៃ និងពេល យប់ ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្រោមការយកចិត្តទុកដាក់បញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជា លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាប ។ លោក អនុសេនីយ៍ត្រី ធឹម រិទ្ធា នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យដឹងថា ជាក់ស្តែងនៅយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៦ អនុសេនីយ៍ បានដឹកនាំកម្លាំងក្នុងប៉ុស្តិ៍ ចំនួន០៥នាក់ ដោយមានការចូលរួមសហការល្អពី កម្លាំង នគរបាលអន្តរាគមន៍ កម្លាំង នគរបាលចរាចរណ៍ផ្លូវគោក ព្រមទាំង បងប្អូនប្រជាការពារ ភូមិ សង្កាត់ សរុប ចំនួន ២០នាក់ បានចុះប្រតិបត្តិការណ៍ ត្រួតពិនិត្យ អាវុធជាតិ ផ្ទុះ និង រឹតបណ្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក ពេលយប់ នៅត្រង់ចំណុចមុខវត្តព្រះឥន្ទកោសីយ៍(វត្តលើ) សង្កាត់ ស្លក្រាម ក្រុងនិងខេត្តសៀមរាប ។ លោកបញ្ជជាក់ថា ជាលិទ្ធផលយើងសង្កេតឃើញថា បន្ទាប់ពីក្រុមសមត្ថកិច្ចចម្រុះបានធ្វើការត្រួតពិនិត្យ អាវុធជាតិ ផ្ទុះ និង រឹតបណ្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក ពេលយប់ អស់រយៈពេល០២ម៉ោងរួចមក ឃើញថាមិនមានបទល្មើសអ្វីកើតឡើងគួរអោយកត់សម្គាល់នោះទេ ។ និយាយជារួមគឺប្រជាពលរដ្ឋពួកគាត់មានការយល់ដឹងច្បាស់ អំពីច្បាប់ និង ការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៕ ខេង ឧត្តម