ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ ប្រកាស​ឲ្យ​មន្ត្រី​នគរបាល​ដែល​ពាក់ព័ន្ធ​គ្រឿង​ញៀន​ ត្រូវ​ដក​ខ្លួន​ចេញ​ជា​បន្ទាន់

0

ត្បូងឃ្មុំ​:​ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ បាន​​អនុវត្តន៏ដីកាបង្គាប់​ឲ្យ​ចាប់ខ្លួន អតីត​មន្ត្រី​នគរបាល​ការិយាល័យព្រហ្មទណ្ឌកំរឹតស្រាល​ម្នាក់​ឈ្មោះ​ព្រំ ទឹត្យា

ហៅលុច ជា​មន្ត្រី​នគរបាលខេត្តត្បូងឃ្មុំ​ ដែល​ត្រូវបានបណ្តេញចេញពីជួរ បន្ទាប់ពីបានទទួលការអប់រំ​ និងព្រមានជាច្រើនលើកតែគេមិនរាងចាល គឺជា មុខសញ្ញាជួញដូរនិងចែកចាយគ្រឿងញៀន ធ្វើសកម្មភាពក្នុងទឹកដីខេត្តត្បូងឃ្មុំ ដោយមិនញញើត​ជាមួយ​កងកម្លាំងមានសមត្ថកិច្ចឡើយ។
រសៀលថ្ងៃទី ២០ខែធ្នូ២០១៦ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ ជា ជឿន បានតាមប្រមាញ់និងចាប់ខ្លួនជននេះ តាមអំណាចដីកាបង្គាប់អោយចាប់ខ្លួន លេខ១៥ចុះថ្ងៃទី២០ខែតុលា២០១៥ ខណៈជននេះកំពុងដឹកមាន់ជល់១ក្បាលចេញពីកាសុិណូមួយកន្លែង នៅភូមិក្រែកត្បូង ឃុំក្រែក ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ។
បច្ចុប្បន្នជននេះត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត និងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃទី២៣ធ្នូ​ ខាងមុខ​នេះ​។
ក្រោយ​ពី​បង្ក្រាប​ជនសង្ស័យ​ខាង​លើ​ លោក​ឧត្ដមសេនីយ៍​ទោ​ បែន រត្ន័ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ បានប្រកាស​ឲ្យ​មន្ត្រី​នគរបាលខេត្តត្បូងឃ្មុំណា​ ដែលមាន​ជាប់​ពាក់ព័ន្ធគ្រឿងញៀន​ ត្រូវបញ្ឈប់ជាបន្ទាន់ ហើយបើនៅតែបន្ត​ទៀត​នោះ​ លោក​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ដោយមិនលើកលែងឡើយ​ ៕