សៀមរាប: បុរសវ័យម្នាក់ដែលគេដឹងថាទើបចេញពីពន្ធនាគារទើបតែបាន៧ថ្ងៃនោះ បានលួងលោមស្ត្រីវិកលចរិកម្នាក់ដើម្បីសុំរួមភេទ តែត្រូវនាងបដិសេធ ហើយថែមទាំង
ស្រែកជេរផងធ្វើឱ្យបុរសរូបនោះខឹងយ៉ាងខ្លាំងហើយបានយកកូនកាំបិតចុងស្រួចចាប់ស្ត្រីនោះអា កសម្លាប់ចោលតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នៅភូមិតាព្រំ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានសុំស្ត្រីជនរងគ្រោះនោះ រួមភេទ តែក៏ត្រូវស្ត្រីជេរប្រមាថ ធ្វើឲ្យជនសង្ស័យខឹង ក៏យកកាំបិតចុងស្រួចចាប់អា-ក បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមតែម្តង។
ក្រោយកើតហេតុកម្លាំងនគរបាន និងកម្លាំងអាវុធហត្ថមូលដ្ឋាន បានចុះអន្តរាគមន៍ ចាប់ខ្លួនជនដៃដល់ខណៈដែលបានព្យាតាមរត់គេចខ្លួននោះ។
មន្ត្រីអាវុធហត្ថស្រុកជីក្រែង បានប្រាប់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ុក ញុច ហៅជា វ៉ៃ អាយុ៤៥ឆ្នាំ រស់នៅភូមិតាព្រំ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ទើបចេញពីពន្ធនាគារបានចំនួន៧ថ្ងៃប៉ុណ្ណោះ។ រីឯស្ត្រីរងគ្រោះឈ្មោះ សំ ណាន អាយុ៤៦ឆ្នាំ (ជាមនុស្សវិកលចរិក) រស់នៅភូមិឃុំជាមួយគ្នា។
មន្ត្រីអាវុធហត្ថបានបញ្ជាក់ថា ជនសង្ស័យត្រូវ បានបញ្ជូនឃុំខ្លួននៅកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។ចំណែកសពជនរងគ្រោះសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕