បន្ទាយមានជ័យ ៖ ដោយដឹងមុនពីការចុះត្រួតពិនិត្យ គុណភាពម្ហូបអាហា និងទំនិញនៅទីផ្សារឃុំរលួស ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ពីសំណាក់សមត្ថកិច្ចចម្រុះ
ដែលដឹកនាំដោយលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២០ធ្នូ២០១៦អាជីវករលក់ដូរ នៅផ្សានេះបានបិតតូបលក់ដូររបស់ខ្លួនមុនពេលដែលសមត្ថកិច្ចចម្រុះចុះទៅដល់ ។
ទាក់ទងនិងការបិតតូបលក់ដូរ របស់អាជីវករក្នុងផ្សារខាងលើ បើតាមការឲ្យដឹងពីអាជីវករលក់ចាហួយដែលត្រូវបានមន្ត្រីចម្រុះធ្វើការត្រួតពិនិត្យមុនគេ បានឲ្យដឹងថា ការបិតតូបរបស់អាជីវករមួយចំនួនក្នុងផ្សារ គឺដោយសាតែបានដឹងមុនពីការចុះត្រួកពិនិត្យនិងរបស់មន្ត្រីកាំកុងត្រូលនិងខ្លាចធ្វើការត្រួតពិនិត្យ ដកហូតទំនិញរបស់ពួកគាត់ទើប ធ្វើឲ្យពូកគាត់បិទតូប ។
ដោយឡែកបើតាមការឲ្យដឹងពីអាជីវករលក់បន្លែសាច់ម្នាក់ទៀតបានឲ្យដឹងថា ការលក់ដូរក្នុងផ្សារឃុំរលួសនេះ គឺចាប់លក់តាំងពីម៉ោង១២យប់ រហូតដល់ព្រឹក ដោយមានអ្នកទិញមកចាំទិញ យកទៅលក់បន្តតាមតំបន់ផ្សេង ៗ ក្នុងស្រុកស្វាយចេកនេះ ហើយតូបមួយចំនួនដែលបានបិតទ្វារគឺដោយសារពួកគាត់លក់ដូររួចរាល់ ។
ជាមួយនិងការត្រួតពិនិត្យនេះ លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានកាំកុងត្រូល ក៏ដូចជាដើម្បីធានាបានគុណភាពម្ហួបអាហារលើទីផ្សារ និងតាមបណ្តាស្តង់នានា ក្នុងខេត្តបន្ទាយមានជ័យ ក្រុមការងាររបស់លោក សហការណ៍ជាមួយ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ប៉ូលីសសេដ្ឋកិច្ចខេត្ត ប៉ូលីសសេដ្ឋកិច្ចក្រសួង សមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរ បានធ្វើការត្រួតពិនិត្យ បិតបដា អប់រំណែនាំ ក្រុមអាជីវករលក់ដូរក្នុងផ្សារឃុំរលួស ក្នុងស្រុកស្វាយចេក លើការយល់ដឹងពីគុណភាពម្ហូបអាហារ ហូសកាលបរិច្ឆេទ និងប្រភេទទំនិញដែលច្បាប់ហាមឃាត់មិនឲ្យដាក់លក់ក្នុងទីផ្សារកម្ពុជា ។
ការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញរបស់លោក បានត្រួតពិនិត្យតូបលក់នុំ តូបចាប់ហួយ និងធ្វើតេសលើអំបិល និងប្រហុក ផ្អក ម៉ាំ រកសារធាតុគីមី ដែលអាចប៉ះពាល់ដល់សុខភាពពលរដ្ឋ តែមិនបានរកឃើញនូវភាពមិនប្រក្រតីណាមួយឡើយ ។ លោកបញ្ចាក់ថា លោកនឹងចុះធ្វើការត្រួតពិនិត្យផ្សារខាងលើនេះជាថ្មីម្តងទៀត ដោយចុះនៅម៉ោងដែលអាជីវករធ្វើអាជីវកម្មលក់ដូរពេញផ្សារ ដូចដែលការលើកឡើងរបស់ក្រុមអាជីវករខាងលើ ៕អ ពៅ