ដោយ: យក្ខឡោម
ខេត្តរតនគិរី៖ មានករណីកម្មករម្នាក់បានស្លាប់យ៉ាងអណោចអាធ័មក្នុងរោងចក្រកែច្នៃជ័រកៅស៊ូនៅវេលាម៉ោង២ រសៀលថ្ងៃទី២១ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកាតែ ឃុំលំជ័រ ស្រុកអូ
រយ៉ាដាវ ខេត្តរនគិរី។បើតាមលោកងយ ដនអធិការរងស្រុកអូរយ៉ាដាវទទួលផែនយុត្តិធ៌មបានប្រាប់ឲ្យដឹងថាជនរងគ្រោះមានឈ្មោះ វ៉ូន វ៉ាភេទប្រុស អាយុ២១ ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រកែច្នៃជ័រកៅស៊ូ។
លោកងយ ដន បានបន្តទៀតថា ជនរងគ្រោះមានការធ្វេសប្រហែសលើកជ័រកៅស៊ូដាក់លើខ្សែពានរុញចូលម៉ាស៊ីនចិញ្ច្រាំដោយដៃខាងឆ្វេងរមូលចូលម៉ាស៊ីនកៀបជាប់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
លោកងយ ដន បានបន្ថែមថាដោយជនរងគ្រោះជាក្មេងកំព្រារស់នៅជាមួយឪពុក ម្តាយចិញ្ចឹមមានជីវភាពក្រខ្សត់ចំណែក ខាងក្រុមហ៊ុនជួយឧបត្ថម្ភ៥០០ដុល្លាសម្រាប់ធ្វើបុណ្យ។
រហូតមកដល់ព្រឹកថ្ងៃទី២២ ខែធ្នូនេះសមត្ថកិច្ចនគរបាលស្រុកអូរយ៉ាដាវកំពុងរងចាំអាណាព្យាបាលជនរងគ្រោះធ្វើដំណើរមកដល់ដើម្បីបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានថាជនរងគ្រោះពិតជាមានទីលំនៅពិតប្រាកដខាងលើមែនរួចទើបប្រគល់សពឲ្យសាច់ញាតិក្រុមគួ្រសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕