ដោយ: យក្ខឡោម
ខេត្តរតនគិរី៖ រថយន្តដឹកឈើប្រណិតមួយគ្រឿងត្រូវបានរងការបង្ក្រាបពីជំនាញរដ្ឋបាលព្រៃឈើថ្នាក់ក្រសួងលបឆ្មក់ចាប់បានកាលពីវេលាម៉ោង ១និង៣៤នាទីរសៀលថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៧៨A ស្ថិតក្នុងភូមិថ្មដា សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
មន្រ្តីរដ្ឋបាលព្រៃឈើថ្នាក់ក្រសួងដែលចុះបង្ក្រាបនោះបានអោយដឹងថាៈ រថយន្តដែលបង្ក្រាបបានជារថយន្តប្រភេទឆ្លាមពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ២T.៤៣២៩ដឹកឈើប្រណិតពេញក្នុងរថយន្តចេញពីស្រុកវើុនសៃតាមដងផ្លូវលំមួយខ្សែឆ្លងកាត់ស្រុកអូរជុំបំរុងចូលទៅក្នុងខេត្ត រួចក៏ដេញស្ទាក់ចាប់បានតែម្តង រីឯតៃកុងបានចុះរត់គេចខ្លួនភ្លាមៗផងដែរ។ចំណែកឈើមានចំនួនប៉ុន្មាននោះនៅមិនទាន់ដឹងនៅឡើយទេ រងចាំជំនាញរដ្ឋបាលព្រៃឈើខេត្តធ្វើរបាយការណ៏សិន។
បច្ចុប្បន្ន រថយន្តដឹកបទល្មើសជាវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចមេព្រៃកណ្តាលរបស់
ក្រសួងបានបញ្ជូនមកកាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា រថយន្តខាងលើនេះមិនបានបង់លុយអោយគេទើបធ្វើការបង្ក្រាបបង្អួតយកស្នាដៃអោយថ្នាក់លើ ដោយឡែក រថយន្តទាំងនោះបានបង់លុយអោយគេនឹងមិនបង្ក្រាបដោយសារបានលាភសក្តារ:ផងដែរ ៕