លទ្ធផលនៃការបង្ក្រាបបទល្មើសព្រៃឈើក្នុងផ្ទៈលោក ជឿង ថេង បានវាស់វែងរួចហើយ

0

កំពង់ស្ពឺ÷ កាលវេលាម៉ោង០៨ និង៣០ នាទីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០៦កម្លាំងចំនួន៦១នាក់ ដែលសហការណ៏ចាប់ឈើផ្ទៈលោក ជឿង ថេង ក្នុងនោៈមានកម្លាំងអាវុធហត្ថផ្ទៃប្រទេស កម្លាំងអាវុធហត្ថខេត្ត និងកម្លាំងអាវុធហត្ថស្រុកឪរ៉ាល់រួមជាមួយ ជំនាញ រដ្ឋបាលព្រៃឈើ ខណ្ឌ័ ផ្នែក សង្កាត់ សរុបអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ចំនួន០៣នាក់ បានដឹកនាំដោយលោកសឿ ឡង់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ស្ពឺបានឆែកឆេរ លំនៅដ្ឋាន នឹងដីឡូត៏ របស់ លោក ជឿង ថេងភេទ ប្រុស អាយុ ៣៨ឆ្នាំមុខរបរយោធា ភូមិភាគទី៣ នឹងប្រពន្ធឈ្មោះ គូ សុខខឿន ភេទស្រីអាយុ៣៤ ឆ្នាំ មុខរបរលក់ដូរមាន មុខរបរលក់ដូរមានទីលំនៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។កម្លាំងសរុបបានការឆែកឆេរ លំនៅដ្ឋាន នឹងដីឡូត៏ ខាងលើ បានរឹបអូសវត្ថុតាង សម្ភារះរួមមាន៖១-រថយន្ត០១ គ្រឿង ម៉ាក់ហ៊ីយ៉ាន់ដាយ (កូរ៉េ) ពណ៏សពាក់ស្លាកលេខ ភ្នំពេញ3D-6946២-រថយន្ត០១ គ្រឿង ម៉ាក់ហ៊ីយ៉ាន់ដាយ(កូរ៉េ) ពណ៏សពាក់ស្លាកលេខ ភ្នំពេញ3C-5086៣-ឈើប្រភេទម្រេញចំនួន៥៩ ដុំ៤១គីប ១៧៧ផ្លាន
៤-ឈើធ្នង់ ចំនួន ២៩៨ដុំ=១៥គីប ៥៣១ផ្លាន៥-ឈើឈ្លិច ចំនួន ២១ដុំ=១គីប ១២៩ ផ្លាន សរុបឈើទាំង០៣ប្រភេទស្មើ ៥៧ គីប៨៣៧ ផ្លាន ។
បច្ចុប្បន្ន កំលាំងចំរុះ កំពុងតែដឹកជញ្ជូនឈើចំនួន ០៤រថយន្ត ដើម្បីយកទៅរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើ សំរោងទង ស្ថិតនៅភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ។ចំនែកលំនៅដ្ឋាន នឹងដីឡូត៏ស្តុបឈើ គណះកម្មាការចំរុះ
បិតបណ្តោះអាសន្នសិន រង់ចាំត្រួតពិនិត្យបន្ត ។