ស្នាក់ការដែនជំរកសត្វព្រៃបឹងពែរប្រចាំភូមិស្រោងដឹកនាំកំលាំងចុះល្បាតទប់ស្កាត់បទល្មើសក្នុងព្រៃសហគមន៍ភ្នុំបាឡាំង

0

ដោយ ព្រំ សុខា

សៀមរា៖ មន្រ្តីអនុរក្សការពារដែនជំុរកសត្វព្រៃបឹងពែរសៀមរាប ប្រចាំស្នាក់ការស្រោង ឃំុខ្វាវ ស្រុកជីក្រែងវចំនួន៣នាក់ចុះល្បាតស្ទាក់ចាប់បទលំើសលបលួចចូលកាប់

បំផ្លាញព្រៃឈើក្នុព្រៃសហគមន៍ភ្នុំបាឡាំង។
.ក្រោយពីទទួលបានពតិមានពីប្រជាពលរដ្ឋក្នុងភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែងថាមានគោយន្តកន្រ្តៃចំនួន៤គ្រឿងបរចូលទៅក្នុងព្រៃសហគមន៍ភ្នុំបាឡាំង លោកវែង ហ៑រមន្រ្តីបរិស្ថានប្រចាំស្នាក់ការស្រោងបានដឹកនាំកំលាំងចំនូន៣នាក់ចុះល្បាតស្ទាក់ចាប់បានគោយន្តកន្រ្តៃចំនួន២គ្រឿនដែលជនល្មើសបានបរចូលទៅកាប់បំផ្លាញព្រៃឈើក្នុងព្រៃសហគមន៍ភ្នំុបាឡាំងនៅវេលាម៉ោង៦នឹង១៥នាទីព្រលុបថ្ថៃទី២២ធ្នូ ឆ្នាំ២០១៦ នៅចំណុចខាងកើតភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខត្តសឿមរាប ។
.លោកវែង ហ៑របានប្រាប់អ្នកពតិមានយើងថាះ ទាំងគោយន្ត ទាំងឈើលោកបានយកមករក្សារទុកនៅស្នាក់ការស្រោង ។
.ចំពោះជនល្មើសលោកយកមកសាកសួរធ្វើកំណត់ហរតុ ធ្វើកិច្ចសន្យា និង ធ្វើរបាយការណ៍ប្រគល់ជូននាយកដែងដើម្បីចាត់ការតាមនិតិវិធីច្បាប់របស់ក្រសួងបរិស្ថាន ។ ក្រោយពីការរៀបចំឯកសារួចជនល្មើសលោកបានឪ្យវិលត្រឡប់ទៅផ្ទះវិញរងចាំការដោះស្រាយ ៕