ឈ្មួញលួចនាំជ្រូកពីប្រទេសវៀតណាមចូលតាមច្រករបៀងដូងឬបាត់ត្រាស់នៅស្រុករមាសហែក៖

0
  1. ខេត្តស្វាយរៀងឈ្មួញជ្រូកកំពុងផ្គើនឃប់ឃិតជាមួយសមត្ថកិច្ចនាំសត្វជ្រូកពីប្រទេសវៀតណាមចូលកម្ពុជាក្នុងពេលដែលចរាចរណ៍របស់រាជរដ្ឋាភិបាលហាមមិនឲ្យនាំសត្វជ្រូកចូលពីប្រទេសជិតខាងដោយខុសច្បាប់ បែរជាច្រករបៀងបាត់ត្រាស់ ហៅដូង ស្ថិតនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងបានបណ្តោយឲ្យឈ្មួញនាំជ្រូកចូលពីប្រទេសវៀតណាម គ្មានការត្រួតពិនិត្យ។បើតាមប្រភពពីប្រជាពលរដ្ឋដែលជាឈ្មួញរកស៊ីដឹកជ្រូកពីប្រទេសវៀតណាម
    ខេត្តតៃនិញមកលក់ចែកចាយ តាមច្រករបៀងនោះនិយាយថា ជ្រូកនាំចូលទី១តាមផ្លូវទឹក ពេលយប់កំឡុងម៉ោង៣•០០ទៀបភ្លឺ និងទី២ ពេលថ្ងៃស្ទើរគ្រប់ម៉ោងតាមម៉ូតូ តាមច្រករបៀងដូងនេះផ្ទាល់។
    ពួកគេបន្តថា នៅពេលជ្រូកដឹកយកមកដល់ដីខ្មែរយើងទើបសាងដាក់រថយន្ត ដឹកបន្តលក់និងចែកចាយទៅកាន់រាជធានីភ្នំពេញ ហើយរបរដឹកជ្រូកចូលមកពីប្រទេសវៀតណាមគឺជារបរប្រចាំថ្ងៃយួឆ្នាំមកហើយ។
    លោក ប៉ែន ចន្ធី ប្រធានការិយាល័យបសុពេទ្យនៃមន្ទីរកសិកម្មខេត្តស្វាយរៀង បានមានប្រសាសន៍ថ្លែងប្រាប់អ្នកសារព័ត៌មានថា បញ្ហាជ្រូកនាំចូលតាមច្រកដូង ឬបាត់ត្រាស់នេះ ខ្ញុំមិនបានដឹងទេ មិនមានអ្នករាយការណ៍ប្រាប់មកខ្ញុំឡើយ ហើយនៅស្រុករមាសហែក មានមន្ត្រីបសុពេទ្យ និងការិយាល័យកសិកម្មស្រុកគេធ្វើការ។មន្ត្រីការិយាល័យកសិកម្មស្រុករមាសហែកបាននិយាយថា ជ្រូកមិនមាននាំចូលទេដោយខ្ញុំសិក្សាទីផ្សារជ្រូកវៀតណាមថ្លៃជាងជ្រូកខ្មែរយើង ហើយខ្ញុំបានផ្សព្វផ្សាយចរាចរណ៍របស់រាជរដ្ឋាភិបាលដល់ប៉ូលិសប៉ុស្តិ៍ការពារព្រំដែនមិនឲ្យនាំជ្រូកចូលហើយ។ ហើយបើមានការនាំចូលតាមច្រកព្រំដែនខ្ញុំមិនបានដឹងទេ វាជាការទទួលខុសត្រូវរបស់ប៉ូលិសព្រំដែន ក៍ប៉ុន្តជារួមជ្រូករបស់ពលរដ្ឋនៅរមាសហែកលក់មិនចេញទេ សូម្បីតែជ្រូករបស់ក្រុមហ៊ុនសីភី( C P)រាប់ម៉ឺនក្បាលនៅឃុំក្រសាំងលក់មិនចេញដែរគ្មានទីផ្សារ។ទាក់ទិនករណីឈ្មួញនាំជ្រូកពីវៀតណាមចូលតាមច្រករបៀងបាត់ត្រាស់ហៅ ប៉ុស្ត៌៍ដូងនេះអ្នកយកពត៌័មានយើងមិនអាចសុំការពន្យល់បានទេជុំវិញបណ្តោយឲ្យជ្រូកនាំចូលតាមច្រកដូង ឬបាត់ត្រាស់នេះ ដោយប៉ូលិសបិទបើកបារ៉ាស់ សួរទៅគ្រវីក្បាលហើយប្រាប់ថាជួបមេ
    ទៅ។ហើយបើតាមប្រជាពលរដ្ឋដែលរស់នៅជិតច្រករបៀងនោះបានអោយដឹងទៀតថា ច្រករបៀងបាត់ត្រាស់ ហៅដូងនេះគឺមិនមែនមានតែនាំជ្រូកចូលទេគឺមានឈ្មួញដឹកទំនិញចេញ ពីប្រទេសខ្មែរ ទៅប្រទេសវៀតណាម ជាច្រើនគ្រឿងក្នុងមួយថ្ងៃៗ
    និងពេលយប់ ក៏ប៉ុន្តែមិនដឹងថា ដឹកអីដោយរថយន្តគ្របជិត និងរថយន្តខ្លះទ្រុងខ្ពស់ៗ៕