មន្រ្តីអនុរក្សការពារជែនជំុរកសត្វព្រៃបឹងពែរប្រគល់គោយន្តកន្រ្តៃជូនប្រជាពលរដ្ឋវិញ 

0

.សៀមរាបះ.ប្រជាពលរដ្ឋ ក៏ដូចជាមហាជនទូទៅ អបអរសាទរ ចុះពោះមន្រ្តីបរិស្ថាន ដែលបានប្តេជ្ញាចិត្ត រួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងបានធ្វើសកម្មភាពឃាត់កាឡេថង រួមទាំងយាន្តយន្ត មួយចំនួនដែល បានចូលទៅកាប់ព្រៃឈើនៅតំបន់ហាមឃាត់ ព្រមទាំងបានធ្វើការណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការកាប់បំផ្លាញព្រៃឈើទៀត។

ជាក់ស្តែង មន្រ្តីបរិស្ថានអនុរក្សការពារដែនជម្រកសត្វព្រៃបឹងពែរប្រចាំស្នាក់ការស្រោង បានធ្វើការឃាត់កេឡេថង ប្រជាពលរដ្ឋ ដែលបានលបលួចចូលទៅកាប់ឈើព្រៃសហគមន៍ភ្នុំបាឡាំវិញ ដែលជាតំបន់អភិរក្សយកមកសាកសួរ និងធ្វើកំណត់ហេតុ ក្រោយមកបានប្រគល់គោយន្តកន្រ្តៃជូនពួកគាត់វិញ ដើម្បីឲ្យបានយកទៅប្រើប្រាស់បន្ត កាលពីនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦។

តាមការឲ្យដឹងពី.លោក វែញ ហ៑រ មន្រ្តីប្រចាំការស្នាក់ការស្រោង  ស្ថិតនៅក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានឲ្យដឹងថា  គោយន្តកន្រ្តៃចំនួន២គ្រឿងដែលកំលាំងមន្រ្តីបរិស្ថានបានចុះល្បាតហើយប្រទះឃើញ ក៏បានឃាត់កាលពីថ្ងៃទី២២ខែធ្នូឆ្នាំ២០១៦នោះត្រូវបាននាយកដែនជុំរកសត្វព្រៃបឹងពែរ ឪ្យប្រគល់ជូនម្ចាស់វិញហើយ   ដោយលោកគ្រាន់តែឪ្យមន្រ្តីស្នាក់ការធ្វើកំណត់ហេតុប្រគល់ ទទួល និង ធ្វើកិច្ចសន្យាបញ្ឈប់ការលបលួចចូលកាប់បំផ្លាញព្រឈើៃក្នុងតំបន់ហាមឃាត់បន្តទៀត ។
ក្នុងនោះលោកបានបញ្ជាក់ថា ការកាប់ព្រៃឈើ ក៏ដូចជាការរុករាន្ទព្រៃឈើ ត្រូវបានណែនាំប្រជាពលរដ្ឋ ឲ្យបញ្ឈប់និងរួមគ្នាទប់ស្កាត់ ការកាប់បំផ្លាញទៀត .បើសិនជាមានលើកក្រោយ សមត្ថកិច្ចខាងបិរស្ថាននឹងចាប់បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
( ដោយ ព្រំ សុខា)