បន្ទាយមានជ័យ៖ ស្ដ្រីជនជាតិថៃម្នាក់ដែលប្រជាពលរដ្ឋតែងតែឃើញចូលមកលេងល្បែងនៅកាស៊ីណូក្នុងទឹកដីខ្មែរជាញឹកញាប់បានស្លាប់នៅក្នុងកាស៊ីណូព្រីនសេសដោយគេសង្ស័យថា ព្រោះតែចាញ់ល្បែងអស់ប្រាក់ទើបគាំងបេះ ដូងស្លាប់ ។
សាកសពស្ដ្រីជនជាតិថៃខាងលើនេះ គេសង្ស័យថា នៅវេលាម៉ោង៦ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤ នៅក្នុងកាស៊ីណូ មួយនេះបន្ទាប់ពីចាញ់ល្បែងអស់លុយ និងរហូតដល់ដាក់បញ្ចាំគ្រឿងអល័ង្កកា និងប៉ាស្ព័រថែមទៀត ។
តាមប្រភពព័ត៌នៅកន្លែងកើតហេតុ បានឱ្យដឹងថា ស្ដ្រីរងគ្រោះឈ្មោះ វានិឆ្លាងកង វ៉ារីសារ៉ា ហៅឈួយ អាយុ២៥ឆ្នាំ រស់នៅខេត្ដនខនរាជសីម៉ា ប្រទេសថៃ ។ ស្ដ្រីរងគ្រោះត្រូវបានគេដឹងថា មានផ្ទៃពោះ៦ខែ ប៉ុន្ដែមិនមានប្រភពព័ត៌មាន ណាបញ្ជាក់ឱ្យដឹងទេថា ស្ដ្រីរងគ្រោះបាន ចូលមកលេងល្បែងស៊ីសងនៅក្នុង កាស៊ីណូព្រីនសេសចាប់តាំងពីពេល ណាឡើយ ។
ទាក់ទិននឹងការស្លាប់ស្ដ្រីរងគ្រោះខាង លើនេះអ្នកយកព័ត៌មាននគរវត្ដមិន អាចរកការពន្យល់ពីអ្នកគ្រប់គ្រងនៅក្នុង កាស៊ីណូព្រីនសេសបានទេ ។ ដោយឡែក អធិការក្រុងប៉ោប៉ែតលោកវរសេនីយ៍ត្រី អ៊ុំ សុផល បានឱ្យដឹងថា ផ្អែកតាមការធ្វើកោសល្យវិច័យរបស់មន្ដ្រីនគរបាល ជំនាញអាចសន្និដ្ឋានបានថា ស្ដ្រីរងគ្រោះ ដែលស្លាប់ខាងលើនេះដោយសារតែ ខ្យល់គរនិងគាំងបេះដូន តែពុំមែនជា ករណីអំពើឃាតកម្មឡើយ ព្រោះនៅលើ រាងកាយស្ដ្រីរងគ្រោះពុំមានស្លាកស្នាមណាដែលត្រូវបានគេសម្លាប់ ។ លោកបានបន្ដថា សាកសពស្ដ្រីរង គ្រោះត្រូវបានដឹកបញ្ជូនយកទៅរក្សាទុកនៅក្នុងវត្ដស្រះត្រាច ដើម្បីស្រាវជ្រាវ រកក្រុមគ្រួសារនិងបងប្អូន ។
តាមប្រភពព័ត៌មានពីអ្នករត់តាក់ស៊ី ម្នាក់បានឱ្យដឹងថា ស្ដ្រីជនជាតិថៃដែល ស្លាប់នេះតែងតែដើរឆ្លងដែនពីទឹកដីថៃ ចូលមកប្រទេសកម្ពុជាស្ទើជារៀងរាល់ ថ្ងៃហើយបានចូលទៅលេងល្បែងស៊ីសង ស្ទើគ្រប់កាស៊ីណូនៅក្រុងប៉ោប៉ែតនេះ ។ ការស្លាប់របស់ស្ដ្រីរងគ្រោះសង្ស័យគាំង បេះដូងក្រោយពីចាញ់ប្រាក់អស់ពីខ្លួន និងបានដោះគ្រឿងអល័ង្កកាលក់គ្មាន សល់រហូតយកប៉ាស្ព័រ(លិខិតឆ្លងដែន) ទៅបញ្ចាំដើម្បីយកប្រាក់មកលេងរហូត ចាញ់អស់ថែមទៀត៕