​ស្លាប់​របួស​១៣​នាក់​ដោយ​គ្រោះថ្នាក់ ធ្លាក់​យន្ដហោះ​យោធា​ប៉ា​គី​ស្ថាន​

​យ៉ាងហោច​ណាស់​មនុស្ស​៤​នាក់​បាន បាត់បង់​ជីវិត និង​៩​នាក់​ផ្សេង​ទៀត​រង របួស​បន្ទាប់ពី​ហេតុការណ៍​ធ្លាក់​យន្ដហោះ យោធា​មួយ​គ្រឿង​ស្ថិត​នៅ​ភាគខាងត្បូង ទីក្រុង​កា​រ៉ា​ជី ប្រទេស​ប៉ា​គី​ស្ថាន កាលពី ថ្ងៃ​៣ ខែមិថុនា ឆ្នាំ​២០១៤ ។​

​មូលហេតុ​បណ្ដាលឱ្យ​យន្ដហោះ​ហ្វឹក ហាត់​ខាងលើនេះ​ធ្លាក់​គឺ​នៅ​មិន​ទាន់​រក ឃើញ​ស្របគ្នា​នៅឡើយ ។ ប្រភព​ខ្លះ បណ្ដាល​មក​យន្ដហោះ​ហ្វឹកហាត់​នេះ ហោះ​ទៅ​ទាក់​ខ្សែភ្លើង ខណៈ​ដែល​ប្រភព ផ្សេង​ទៀត​ថា​បណ្ដាលមកពី​បញ្ហា​បច្ចេក ទេស ទើប​នាំឱ្យ​ធ្លាក់​បែប​នេះ ។ បំណែក យន្ដហោះ​ដែល​ធ្លាក់​នេះ​បាន​ខ្ទាត់​ទៅលើ រថយន្ដ ហើយ​ឆាប់ឆេះ​អស់​៤​គ្រឿង ។ ប៉ូលិស​ថា​អ្នកដំណើរ​នៅ​លើ​ដី​២​នាក់​ស្លាប់ និង​រងរបួស​៩​នាក់​រងរបួស​ដោយសា​រ បំណែក​យន្ដហោះ​ខ្ទាត់​ទៅត្រង់ ។​
​អ្នកនាំពាក្យ​របស់​កង​ទ័ព​អាកាស ប៉ា​គី​ស្ថាន​បាន​និយាយថា យន្ដហោះ​ដែល ធ្លាក់​នេះ​មានភិ​ឡុត​ម្នាក់ និង​សហ​ភិ​ឡុត ម្នាក់ ។ ប៉ុន្ដែ​មិន​បាន​បញ្ជាក់​ពី​ការស្លាប់ ឬ​រងរបួស​នោះ​ឡើយ​៕​

pakistan-plane-crash