ស្ទឹងត្រែង៖ កម្លាំងអាវុធហត្ថខេត្តបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនូន៣នាក់រួមជាមួយគ្រឿងញៀនប្រភេទមេ
តំហ្វេតាមីន(ice)ចំនួន1០កញ្ចប់ស្មើនិង60,2ក្រាមនៅល្ងាចថ្ងៃទី២៣និងថ្ងៃ២៤ ធ្នូឆ្នាំ២០១៦នៅចំនុចផ្លូវជាតិលេខ៩ ភូមិរាជានុកូល ក្នុងក្រុង ខេត្តស្ទឹងត្រែង។
លោកវរៈសេនិ៍យទោ ដួងវិចិត្ត មេបញ្ជាការរងកងរាជអាវុត្ថខេត្ត បានអោយដឹងថា:ជនសង្ស័យដែលអាវុធហត្ថឃាត់ខ្លួនទាំង៣នាក់មានទី១-ឈ្មោះស៊ីម ចាវ (ហៅស្នា) ភេទប្រុស ជនជាតិខ្មែរ អាយុ២៣ឆ្នាំមុចរបរកម្មកមានទីលំនៅភូមិ ឃុំ ជីរោទ៍១ស្រុក ខេត្តត្បូងឃ្មុំ។
ទី២-ឈ្មោះហម វីរៈ ភេទប្រុសជនជាតិខ្មែរ អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដ ទី៣- ឈ្មោះ ហមអារុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដអ្នកទាំងពីរ និងជួស មានទីលំនៅ ភូមិរាជានុកូល ក្នុងក្រុង ខេត្តស្ទឹងត្រែង។
លោកវរៈសេនីយ៍ទោបន្តថា ជនសង្ស័យខាងលើជាមុខសញ្ញា ដែលអាវុធហត្ថតាមស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃទើបឈានដល់ការឃាត់ខ្លួននិងដកហូតបានថ្នាំញៀនចំនួន១០កញ្ខាប់នៅជាប់និងកន្លែង និងដកហូតទូរសព្ទ័ដៃ៥គ្រឿង ម៉ូតូ៣គ្រឿង ប្រាក់ដូល្លា១២០ដូល្លា ប្រាក់រៀល៥៧៩.០០០រៀល។
ប្រជាពលរដ្ឋបានស្នើសុំឲ្យសមត្ថកិច្ចអនុវត្តវិធានការនេះឲ្យបានញឹកញាប់ជាពិសេសធ្វើសកម្មភាពល្បាតនៅពេលយប់ផងដោយសារតែជនសង្ស័យភាគច្រើនលួចធ្វើសកម្មភាពនៅពេលយប់ដែលអាចបង្កទៅជាបទល្មើសផ្សេងៗទៀតដូចជាអំពើ លួច ឆក់ ប្លន់ជាដើម។
សូមបញ្ជាក់ថា៖ ក្រោយសាកសួរជនសង្ស័យនិងធ្វើតេស្តសារធាតុញៀញរួចរាល់ កំលាំងជំនាញកងអាវុធហត្ថរៀបចំសំណុំរឿងបញ្ជូនខ្លួនបន្តទៅការតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ងិនលីម