ដោយ ប៊ុន រិទ្ធី
សៀមរាប៖ កន្លែងលក់ឆ្នោតខ្មែរ ឆ្នោតយួន និងឆ្នោតសៀម ច្រើនស្អេកស្កេះនៅក្នុងក្រុងសៀមរាប សមត្ថកិច្ច នគរបាល និងកងរាជអាវុធហត្ថមិនខ្ចីបង្រ្កាប់ទុកចិញ្ចឹមឆ្នាំងបាយ ទង្វើទាំងនេះបានកំពុងតែធ្វើអោយអាជីវករលក់ឆ្នោត ក្រអើតក្រទងមិនខ្លាច រអាពីសំណាញ់ច្បាប់ទាល់តែសោះ ដោយសារតែមានសមត្ថកិច្ចមួយចំនួនពាក់ព័ន្ធចាំកាងបទល្មើសនៅពីក្រោយខ្នង ទើបធ្វើអោយសមត្ថកិច្ចអសមត្ថភាពក្នុងការបង្រ្កាប់បទល្មើសល្បែងកន្ទុយលេខនេះ ។
ទាក់ទិននិងល្បែងកន្ទុយលេខនេះ មេឆ្នោតម្នាក់ឈ្មោៈ ចែធារ៉ា បានរស់នៅភូមិ ទក្សិណ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានលក់ឆ្នោតនៅជាប់ផ្លូវស៊ុប រំដួល ខាងលិចផ្សារដើមក្រឡាញ បានអៈអាងប្រាប់អ្នកសារពត័មានក្នុងកិច្ចសម្ភាសថាគាត់បានបង់លុយអោយ មេប៉ូសិលខេត្តសៀមរាប និង មេបញ្ចាការកងរាជអាវុធហត្ថខេត្តសៀមរាបអស់ហើយចង់អ្នកណាផ្សាយអីផ្សាយទៅមិនខ្ចីខ្វល់ខ្វាយអ្វីទាំងអស់ ។ចំណែកកន្លែងលក់ឆ្នោតមួយកន្លែងទៀត ឈ្មោះ សាយ ងីម លក់ឆ្នោតនៅក្បែរស្ពាន រោករាក នៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្កក្រាម ក្រុងសៀមរាប បានអាងលើច្បាប់ក្រុមហ៊ុន ឆ្នោតជាតិ ដែលគេតំរូវអោយលក់តែឆ្នោតជាតិតែមួយមុខ បែរជាបានលេះបន្លំលក់ឆ្នោតយួន និងឆ្នោតសៀម យ៉ាងអាណាធិតេយ្យទៅ។
ការឆ្លើយបែបនេះបានធ្វើអោយមហាជនកំពុងតែរឹៈគន់ថាក្នុងតំណែងជាស្នងការខេត្ត និងមេអាវុធហត្ថខេត្ត ហេតុអីបានយកខ្លួនទៅពាក់ព័ន្ធនិងបទល្មើសល្បែងកន្ទុយលេខទៅវិញ ឬមួយប្រាក់ខែលោកតិចពេកទើបរកស៊ីក្រៅ ឬមួយអ្នកលក់ឆ្នោតឆ្លើយដោយមិនដឹងថាអ្នកណាមេ អ្នកណាកូន នេះឬ ភូមិឃុំមានសុខសុវត្តិភាព ទាំង៩ចំនុចដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ចំពោៈប្រជាពលរដ្ននោៈ ?។
ពាក់ព័ន្ធនិងការចោតប្រកាន់នេះ យើងបានធ្វើការព្យាយាមទំនាក់ទំនងតាមទូស័ព្ទជាច្រើនដង ទៅ លោក សត ឌីណា ស្នងការខេត្តសៀមរាប ចង់បានមានប្រសាសន៍ពិតតែលោកមិនលើសទូស័ព្ទ។
លោក ប៉ោ វណ្ណនឹត មេបញ្ចាការកងរាជអាវុធហត្ថខេត្តសៀមរាបបានមានប្រសាសន៍ក្នុងបទសម្ភាសថា លោកនិងអោយកំលាំងរបស់លោកចុះទៅពិនិត្យមើលដល់កន្លែងលក់ឆ្នោតដើម្បីសួរនាំថាតើបានបងលុយអោយអ្នកណាខ្លះហេតុអីបានហាននិយាយថាបងអោយមេអាវុធហត្ថបែបនេះ ៕