បាក់ស្រុតស្ពានព្រោះរថយន្តដឹកលើសទម្ងន់មិនព្រមបើកផ្លូវវៀង

0

ដោយ វីរៈ

តាកែវ ៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង០៨និង២០នាទីព្រឹកមានហេតុការបាក់ស្រុតស្ពានមួយកន្លែងនៅតាមបណ្តោយផ្លូវជាតិលេខ២ដែលបង្កឡើងដោយ

រថយន្តដឹកថ្មលើសទម្ងន់ឆ្លងកាត់មិនព្រមបើកផ្លូវវៀង។
ហេតុការបាក់ស្រុតស្ពាននេះកើតឡើងនៅត្រង់ចំនុចស្ពានអូថាន់ ស្ថិតក្នុងភូមិទួលចារ​ ឃុំសំរោង​ ស្រុកសំរោង ខេត្តតាកែវ​ ដែលបង្កឡើងដោយរថយន្តធុនធំ​ ដឹកថ្មលើសទម្ងន់បើកឆ្លងកាត់។ បើតាមប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតខាងលើបានឲ្យដឹងថា ស្ពានអូថាន់នេះ ជាស្ពាន់ទ្រុតទ្រោម ហើយខាងអាជ្ញាធរខេត្ត បានធ្វើផ្លូវវៀងស្ពាននៅជាប់និងស្ពានសម្រាប់ឲ្យរថយន្តដឹកធ្ងន់ៗបើកវៀងដែរ តែនៅវេលាម៉ោងកើតហេតុខាងលើ រថយន្តដឹកថ្មមួយ គ្រឿងដែលមានស្លាកលេខភ្នំពេញ 3B 2854 បានបើកឆ្លងកាត់ពីជើងទៅត្បូវ ដោយមិនព្រមវៀងស្ពានទាំងរថយន្តខ្លួន ផ្ទុកថ្មរាប់សិបតោន ទើបបណ្តាលឲ្យបាក់ ស្រុតស្ពានតែម្តងទៅ។ ក្រុមប្រជាពលរដ្ឋបានលើកឡើងផងដែរថា ផ្លូវជាតិលេខ២នេះគឺមានស្ថានីយ៍ថ្លឹងរថយន្តមួយកន្លែងនៅក្បែរផ្លូវបំបែកចូលរមនីយដ្ឋានទន្លេបាទី តែជាញឹកញាប់តែងតែមាន ស្ពានបាក់ស្រុតដែលបង្កឡើងដោយរថយន្តដឹកលើសទម្ងន់។ ពួកគាត់មានចម្ងល់ថា តើស្ថានីយ៍ថ្លឹងរថយន្ត មានដែលត្រួតពិនិត្យទម្ងន់រថយន្តដែលកំពុងចរសចរនិងឆ្លងកាត់ជញ្ជីងនេះដែរទេ ទើបបានជាញឹកញាប់តែងតែឃើញស្ពាន់បាក់ស្រុតដូច្នេះ? ។ បច្ចុប្បន្នរថយន្តបង្កដែលបើកឆ្លងកាត់ស្ពាន់អូថាន់ធ្វើឲ្យបាក់ស្រុតនេះត្រូបានសមត្ថកិច្ចជំនាញធ្វើការឃាត់ទុកដើម្បីធ្វើការដោះស្រាយជាមួយនិងមន្ត្រីជំនាញខេត្តតាកែវ៕