អភិបាលខេត្តព្រះវិហារចុះសួសុខទុកមន្តី្ររាជការដែលរងគ្រោះថ្នាក់នៅពេលបំពេញភារកិច្ច.

0

 

ព្រះវិហារ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីអជ្ញាធរខេត្តព្រះវិហារ បានចុះសួរសុខទុកដល់មន្ត្រីរាជការដែលរងគ្រោះថ្នាក់នៅពេលបំពេញភារកិច្ច នៅរសៀលថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ អញ្ជើញចុះសាកសួរសុខទុក្ខលោក ព្រឹទ្ធបាលឯក ហុក វិច្ឆ័យ នាយរងផ្នែកសណ្តាប់ធ្នាប់ចរាចរ ណ៍ផ្លូវគោកនៃអធិការដ្ឋាន ក្រុងព្រះវិហារ ដែលជួប គ្រោះថ្នាក់ ចរាចរណ៍ពេលបំពេញភារកិច្ចត្រូវរថយន្ដបុកបណ្ដាលឲបាក់ជើងទាំងពីរកន្លងទៅថ្មីៗនេះ កាលពីវេលាម៉ោង ២;៤៥ នាទី ទៀបភ្លឺ ថ្ងៃទី ២៣ខែ ធ្នូ ឆ្នាំ២០១៦ត្រូវបានបញ្ជូនមក សម្រាកព្យបាលនៅ មន្ទីរពេទ្យ ព្រះកុសមៈ (ពេទ្យលោកសង្ឃ)រាជធានី ភ្នំពេញ។ ហើយឯកឧត្តមអភិបាលខេត្តបានផ្តល់ថវិកាផ្ទាល់ខ្លួន៥០០$ ជូនគ្រួសាររងគ្រោះ នាឱកាសចុះសួរសុខទុកនោះផងដែល៕
ហើយឯកឧត្តម អភិបាលខេត្ត បានចុះសាកសួរ សុខទុក្ខ ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍មួយករណី ទៀតលើលោកអនុប្រធានភូមិពោធិ រងរបួសធ្ងន់ បាក់ជើង២ កំណាត់ ប៉ះឆ្អឹងជំនី និងដៃផងដែរ ហើយត្រូវបានបញ្ជូនមក សង្គ្រោះនៅពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឈ)រាជធានីភ្នំពេញផងដែរ ឯកឧត្តមបានផ្តល់ថវិការផ្ទាល់ខ្លួន ចំនួន១០០$ ជូនដល់ជនរងគ្រោះផងដែល ។
សូមបញ្ជាក់ផងដែលថាឯកឧត្តមអភិបាល ខេត្តព្រះវិហារ ឯកឧត្តមតែងតែយកចិត្តទុកដាក់រាល់ទុកលំបាករបស់ប្រជាពលរដ្ឋនិងមន្ត្រីរាជការដែលជួបផលវិបាកមួយចំនួន ឯកឧត្តតែងតែមានដំណោះស្រាយជូនពួកគាត់ដែលអាចធ្វើទៅបាន។