បន្ទាយមានជ័យ:ភ្លើងពីមូលហេតុមិនច្បាស់លាស់បានបង្ឆេះស្រូវទុំពំនូកស្រូវកណ្តាប់និងជញ្ជាំងក្នុងស្រែរបស់កសិករ៤គ្រួសារនៅភូមិនិងឃុំចង្ហារស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យបង្កអោយខូចខាតអស់ទំហំជាង១៧ហិចតាកាលពីម៉ោង១២និង៣៣នាទីថ្ងៃត្រង់ថ្ងៃទី២៥ធ្នូឆ្នាំ២០១៦។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចង្ហារនិងកសិករអោយដឹងថ្ងៃទី២៦ធ្នូថា:ក្នុងចំណោមកសិករម្ចាស់ស្រែរងគ្រោះគឺមានឈ្មោះយ៉ុង យិត ភេទប្រុសអាយុ៣៨ឆ្នាំរងឆេះច្រើនជាងគេទំហំ១០ហិចតា បន្ទាប់មកឈ្មោះសុវណ្ណ វឿត រងឆេះអស់៣ហិចតានិងឈ្មោះចៃ ចិត្តនិងឈ្មោះឈឿយ ឆឺត ម្នាក់ៗរងឆេះអស់២ហិចតា។អ្នកស្រុក កម្លាំងសមត្ថកិច្ច មន្ត្រីនិងរថយន្តពន្លត់អគ្គីភ័យខេត្តបានចុះទៅជួយពន្លត់ ហើយការងារបានការរាលដាលឆេះស្រែស្រូវទុំក្បែរៗនោះ។
ប្រភពព័ត័មានអោយដឹងថា នេះជាការឆេះស្រូវទុំក្នុងស្រែលើដំបូងក្នុងរដូវចម្រូតស្រូវវស្សាឆ្នាំ២០១៦នេះ ។ហើយការឆេះស្រូវ ពំនូកកណ្តាប់ស្រូវនិងជញ្ជ្រាំងដូច្នេះ តែងមានរាល់ឆ្នាំមៅខេត្តបន្ទាយមានជ័យ។
ការឆេះនេះ កើតឡើងតែ២-៣ថ្ងៃប៉ុណ្ណោះបន្ទាប់ពីនគរបាលស្ថិតីនិងអគ្គីភ័យចេត្តនេះបានចេញការអប់រំណែនាំ ផ្សព្វផ្សាយដើម្បី បង្ការ ទប់ស្កត់ សង្គ្រោះនុងពន្លត់អគ្គីភ័យទ្រង់ទ្រាយធំក្នុងខេត្ត។