ខេត្តកែប នៅព្រឹកថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៦ ឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ឯកឧត្ដម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត នឹងមានការអញ្ជេីញចូលរួមពី ឯឧត្ដម អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នឹងបងប្អូនប្រជាពលរដ្ឋ អញ្ជេីញចូលរួមពិធីបូងសួងសុំសេចក្ដីសុខ ជូនដល់ប្រមុខរាជរដ្ឋាភិបាល បងប្អូនប្រជាពលរដ្ឋ នឹងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលមកកំសាន្តខេត្តកែបនៅពេលឆ្លងឆ្នាំសកលខាងមុខនេះ នៅអាស្រមលោកយាយម៉ៅ នឹងលោកតាកង្ហារដែក។