ពលរដ្ឋ ខេត្តកោះកុង រិះគន់ អាជ្ញាធរ បើកដៃ ឲ្យ ក្រុម ឈ្មួញ ជីកក កាយ ដីភ្នំ របស់ រដ្ឋ

0

 
កោះកុង ៖ ប្រជាពលរដ្ឋ ក្នុង ខេត្តកោះកុង បាន រិះគន់ ទៅលើ អាជ្ញាធរ និង មន្ត្រី ជំនាញ បើកដៃ ឲ្យ ក្រុម ឈ្មួញ ជីក កាយ ដីភ្នំ របស់ រដ្ឋ នៅ ចំណុច ភូមិ បឹង ឃុន ឆាង សង្កាត់ ស្មាច់មានជ័យ ក្រុង ខេមរភូមិន្ទ។
ប្រជាពលរដ្ឋ បាន លើកឡើងថា ករណី កាយ ភ្នំជាសម្បត្តិ របស់ រដ្ឋ នេះ ពីមុន បានធ្វើ ឡើង ម្តង រួចមកហើយ តែ នៅពេល ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត សម្តេច តេ ជោ ដឹកនាំ ដោយ ឯក ឩ ត្ត ម ហ៊ុន ម៉ា ណែ ត ចុះមក ទឹកដី ខេត្តកោះកុង គ្រឿងចក្រ ទាំងនោះ បាន ផ្អាក សកម្មភាព ។ លុះ មកដល់ ពេល ថ្មីៗ នេះ ស្រាប់តែ គេ ឃើញ គ្រឿងចក្រ មួយ ដែលមាន ម្ចាស់ ឈ្មោះ ផុន ជា មន្ត្រី មួយរូប ក្នុង ខេត្តកោះកុង បានមក វាយ ទន្ទាន ព្រៃ និង កាយ ដី ជាថ្មី ម្តងទៀត ។ ពលរដ្ឋ បន្តទៀតថា ប្រសិនបើ ថ្នាក់លើ មិន ព្រម អនុវត្ត ន៏ និតិ វិធី ទៅលើ មន្ត្រី មួយចំនួន ដែល អនុវត្ត ន៏ ផ្ទុយ នឹង ផ្លូវច្បាប់ទេ ដីភ្នំ ដែលជា សម្បត្តិ រដ្ឋ នឹងត្រូវ បាត់បង ហើយ ប្រជាពលរដ្ឋ ក៏ លែងមាន ជំនឿ ចិត្ត ទៀត ដែរ ។ ជុំវិញ បញ្ហា នេះ យើង ពុំ អាច ទំនាក់ទំនង សុំ ការបំភ្លឺ ពី លោក ធូ វិបុល អភិបាលក្រុង ខេមរភូមិន្ទ បានទេ ដោយ ទូរស័ព្ទ លោកដាក់ប្រពន្ធ័ ជាប់រវល់ ។ ចំណែក លោក ម៉ន ផល្លា ប្រធាន មន្ទីរ បរិស្ថាន ខេត្តកោះកុង វិញ ភ្នាក់ងារ យកព័តមានយើង ក៏ មិនទាន់ ទំនាក់ទំនង សុំ ការបំភ្លឺ បាន ដូចគ្នា ព្រោះ លោក បាន ឆ្លើយ តាម ទូរស័ព្ទ ថា លោក កំពុង ជាប់រវល់ ។ ដោយឡែក លោក ប៉ិច ស៊ី យ៉ុ ន ប្រធាន មន្ទីរ រ៉ែ និង ថាមពល ខេត្តកោះកុង បាន ថ្លែង ប្រាប់អ្នកយកព័តមានក្នុងស្រុកឲ្យ ដឹង តាម ទូរស័ព្ទ ថា ៖ ករណី កាយ ដីភ្នំ ខាងលើ គឺជា របស់លោក ផុន គេ មាន អាជ្ញាប័ណ្ណ ត្រឹមត្រូវ ៕មន្ត្រីរាជការមួយចំនួននៅខេត្តកោះកុង បានលួច ខ្សឹបប្រាប់ អ្នកយកព័តមានក្នុងស្រុកថា ឈ្មោះ ផុន ដែលជាម្ចាស់គ្រឿងនោះ ជាមន្ត្រី មួយរូប នៅក្នុងខេត្តកោះកុង និងជាមិត្តសម្លាញ់ របស់លោក អភិបាល ខេត្តទៀត។