ខេត្តរតនគិរី៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់បានសហការណ៍ជាមួយកម្លាំងជំនាញការិយាល័យអន្តោប្រវេស នៃស្នងការដ្ឋាននគរបាលខេត្ត ចុះឃាត់ខ្លួនជនជាតិវៀតណាមឆ្លងដែនខុសច្បាប់ចំនួន១៧នាក់(ភេទប្រុស)។
ការចុះប្រតិបត្តិការឃាត់ខ្លួនជនជាតិវៀតណាមខាងលើនេះធ្វើឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១០នឹង៣០នាទីព្រឹកនៅត្រង់ចំណុចភូមិសមុទ្រក្រោម សមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្កេត បានឲ្យដឹងថា ក្នុងចំណោម ជនជាតិវៀតណាមចំនួន១៧នាក់ ក្នុងនោះមានលិខិតឆ្លងដែនចំនួន៥នាក់ គ្មានលិខិតឆ្លងដែនចំនួន១២នាក់មកឆ្លងដែនរកស៉ីអាឈើខុសច្បាប់ នឹងមធ្យោបាយធ្វើដំណើរម៉ូតូចំនួន៨គ្រឿង។ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង១៧នាក់ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី រួចហើយនឹងបញ្ជូនទៅប្រទេសរបស់ខ្លួនវិញ ៕ដោយ: យក្ខឡោម