ខេត្តស្វាយរៀង៖ស្ត្រីជនជាតិវៀតណាមម្នាក់ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងបន្ទប់កាស៊ីណូឡាក់គីរ៉ូបប៊ីបង្កអោយមានការភ្ញាក់ផ្អើលដល់ភ្ញៀវនិងបុគ្គលិករាយការណ៏មកសមត្ថកិច្ចមូលដ្ឋាននិងនគរបាលជំនាញមកពិនិត្យសាកសពសង្ស័យចាញ់ល្បែងក្នុងកាស៊ីណូអស់ប្រាក់ច្រើនក៏ធ្វើអត្តឃាតឬខ្យល់គរគាំងបេះដូងស្លាប់។ហេតុការណ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៦នៅក្នុងបន្ទប់លេខ៤៣៩កាស៊ីណូ LUCKY RUBY ខាងជើងច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៌័ចម្ងាយ១០០ម៉ែត្រស្ថិតនៅភូមិអូ ឃុំថ្មី ស្រុកកំពង់រោទ៏ ខេត្តស្វាយរៀង។ទាក់ទិនករណីជនជាតិវៀតណាមស្លាប់ក្នុងបន្ទប់កាស៊ីណូនេះសមត្ថកិច្ចនគរបាលស្រុកកំពង់រោទ៌បានអោយដឹងថាជនរងគ្រោះមានឈ្មោះត្រឹង ធីធូនអាយុ៤០ឆ្នាំជាជនជាតិវៀតណាមមានទីលំនៅសង្កាត់លេខ២ក្រុងតឹងអានខេត្តឡុងអានប្រទេសវៀតណាម។ប្រភពដ៏ដែលបន្តទៀតថា ជនរងគ្រោះបានចូលមកលេងល្បែងក្នុងកាស៊ីណូឡាក់គីរ៉ូបប៊ីព្រៃវល្ល័ អស់រយះពេល២យប់៣ថ្ងៃមកហើយគឺចូលមកចាប់តាំងពីថ្ងៃទី២៥ធ្នូ២០១៦មកម្លេះ ហើយបានលេងល្បែងចាញ់រាល់ថ្ងៃអស់ប្រាក់ប្រមាណជិត១០០លានដុង ស្មើ ជាង៥ពាន់ដុល្លារ ហើយនៅថ្ងៃទី២៧ធ្នូមិនឃើញចុះពីបន្ទប់មកលេងល្បែងដូចរាល់ថ្ងៃ រហូតដល់ម៉ោង៦•០០ល្ងាចទើបបុគ្គលិកកាស៊ីណូឡើងទៅមើលក្នុងបន្ទប់លេខ៤៣៩ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់បាត់ទៅហើយ។ជំហ៊ានដំបូងមហាជនដាក់ការសង្ស័យថា ស្រ្តីរងគ្រោះអាច ចាញ់ល្បែងអស់ប្រាក់ច្រើនពេក ក៏ធ្វើអត្តឃាដ ឬដោយសារតែចាញ់ល្បែងអស់ប្រាក់ច្រើនពេក ពិបាកចិត្តធ្វើឲ្យខ្យល់គរគាំងបេះដូងស្លាប់តែម្តងម្យាងស្ត្រីរងគ្រោះធ្លាប់មានប្រវត្តិជម្ងឺរ៉ាំរ៉ៃ។ប្រភពដ៏ដែលបន្តទៀតថាក្រោយពីមានសេចក្ដីរាយការណ៏ពីបុគ្គលិកកាស៊ីណូ ថាមានមនុស្សស្លាប់ក្នុងបន្ទប់ កាស៊ីណូLUCKY RUBY ទើបសមត្ថកិច្ចមូលដ្ឋានរាយការណ៍ជូនលោកស្នងការដ្ឋាននគបាលខេត្ត លោកស្នងការក៏បានបញ្ជាអោយលោកនាយការិយាល័យនគរបាលបច្ចេកទេសស្នងការដ្ឋានខេត្តដឹកនាំកម្លាំងសហការ
ជាមួយលោកវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យខេត្តចុះមកពិនិត្យសាកសព។លទ្ធផលឃើញថាមិនមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ថាជាអំពើរឃាដកម្ម ឬជាការធ្វើអត្តឃាដអ្វីនោះទេគឺស្លាប់ដោយសារខ្យល់គរខណះជនរងគ្រោះធ្លាប់មានជម្ងឺសួតរ៉ាំរ៉ៃយូឆ្នាំមកហើយ។បើតាមបុគ្គលិកកាស៊ីណូបានអោយដឹងថាស្ត្រីខាងលើបានចូលមកលេងល្បែង៣ថ្ងៃមកហើយប៉ុន្តែមិនដឹងថាជនរងគ្រោះចាញ់អស់ប្រាក់ ប៉ុន្មាននោះទេ គ្រាន់តែដឹងថាចាញ់អស់ច្រើនដោយសារច្បាប់និងលក្ខណ្ឌ័របស់កាស៊ីណូឡាក់គីរ៉ូបប៊ី លុះត្រាតែភ្ញៀវណា លេងធំ មានប្រាក់ច្រើនចាប់ពីរ ហុកសិបលានដុងឬស្មើ៣ពាន់ដុល្លារឡើងទៅទើបថៅកែរ ប៊្រីបន្ទប់អោយស្នាក់នៅ ត្រឹម២យប់ឬសម្រាកពេលថ្ងៃ បានន័យថា ជាម៉ូយប្រចាំ ហើយអ្នកលេងដៃធំទូលាយ ។
ក្រុមសមត្ថកិច្ចដែលបានពិនិត្យធ្វើកោសល្យវិច្ច័យបានសន្និដ្ឋានថាជនរងគ្រោះអាចស្លាប់ក្នុងអំឡុងម៉ោង៩•០០ព្រឹកថ្ងៃទី២៧
ធ្នូ២០១៦។ក្រោយពិនិត្យសាកសពរួចនៅថ្ងៃទី២៨ធ្នូ វេលាម៉ោង៩•០០ព្រឹកសមត្ថិច្ចនគរបាលខេត្តស្វាយរៀងបាន ប្រគល់សពឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើតប្រទេសវៀតណាមវិញ៕