បុគ្គលិកប្រេងឥន្ទនះទូតាល់ម្នាក់បានរងរបួសបាក់ជើងឆ្វេង ខណះពេលដែលបើកម៉ូតូប្រញាប់ទៅធ្វើការបានជ្រុលទៅកៀររ៉ឺម៉កបណ្តាលឌួលម្នាកើឯង រ៉ឺម៉កម៉ូតូបន្តដំណើរទៅបាត់ សល់តែជនរងគ្រោះនៅកន្លែងកើតហេតុ តាំងពីម៉ោង4,30នាទីរហូតដល់ម៉ោង6ព្រឹកទើបហៅឡានពេទ្យ។
ហេតុការណ៏កើតតាំងពីវេលាម៉ោង4,30នាតីទៀបភ្លឺថ្ងៃទី5ខែមិថុនា 2104 ផ្លូវជាតិលេខ4ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌ ពោធិសែនជ័យ។
ជនរងគ្រោមានឈ្មោះ អ៊ុត វុទ្ធី ភេទប្រុស អាយុ54ឆ្នាំ មុខរបរ បើកបររថយន្តឲក្រុមហ៊ុនប្រេងឥន្ទនះ តូតាល់ ស្នាក់នៅ ភូមិចាក់អង្រែលើ សង្កាតា់ចាក់អង្រែ ខណ្ឌមានជ័យ របួសបាក់ជើងខាងឆ្វេង។
តាមប្រភពកន្លែងកើតហេតុបានឲដឹងថាមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីមសេ125 ស៊េរី 2013 ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BR-5648 បើកក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿនលុះមក់ដល់ចំណុតកើតហេតុ បានវ៉ារ៉ឺម៉កម៉ូតូដែលបើកពីកើតទៅលិចដូចគ្នាតែវ៉ាមិនផុត ក៏ទៅកៀរ បណ្តាលឲដួលរងរបួសតែម្នាក់ឯង ចំណេកឯរ៉ឺម៉កបានបន្តដំណើរទៅបាត់។
ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ចូនទៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកឯម៉ូតូក្រុមគ្រួសារយកទៅផ្ទះវិញ។