សៀមរាប៖ មន្រ្តីជាន់ខ្ពស់ រដ្ឋាភិបាល ប្រកាសថា និងបន្តសកម្មភាព បង្ក្រាប បទល្មើស នេសាទ ជាលក្ខណៈ ទ្រង់ទ្រាយធំ ជាបន្តបន្ទាប់ ដើម្បី ដោះស្រាយ ឲ្យបាននូវ បញ្ហាបទល្មើល នេសាទ នៅក្នុងបឹង ទន្លេសាបនេះ ហើយចំពោះខេត្ត នៅជុំវិញបឹង ទន្លេសាប ទំាងអស់ បើ
ខេត្តណា នៅតែមាន បទល្មើសច្រើន និងត្រូវដក អភិបាលខេត្តចេញ។នៅក្នុងពិធី បិទសន្និបាទ បូកសុបលទ្ធ ការងារ ប្រចំាឆ្នំា២០១៦ និងលើកទិសដៅ បន្តឆ្នំា២០១៧ របស់សាលា ខេត្តសៀមរាប នៅព្រឹកថ្ងៃ ទី២៨ខែធ្នូម្សិលមិញ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាល និងបង្កើត ក្រុមការងារ មួយដឹកនំា ដោយឯកឧត្តម នេត សារឿន អគ្គស្នងការ នគរបានជាតិ ដើម្បីបង្ក្រាប បទល្មើសនេសាទ នៅក្នុងបឹងទន្លេសាទ ដោយប្រើប្រាស់ ទូកល្បឿនលឿន ប្រភេទរ៉ូយ៉ាល់ ហើយកម្មភាពនេះ ធ្វើជាប្រចំា ដោយសម្តេច និងជិះយន្តហោះ ពិនិត្យមើល ពីខាងលើ ក្នុង២សប្តាហ៍ម្តង ឬ១ខែម្តង។
សម្តេចបានបន្តថា ថ្ងៃមួយសម្តេច បានជិះយន្តហោះទៅ បាត់ដំបង ដោយឆ្លងកាត់ បឹងទន្លេសាប សម្តេចមើល ពីលើឃើញថា បទល្មើសនេសាទ មានច្រើនទំាង នៅកណ្តាល បឹងទន្លេសាប និងព្រៃលិច ទឹកនៅជុំវិញ ដែលបញ្ហានេះ ចំាបាច់ត្រូវ ឲ្យយើងដោះស្រាយ ជាបន្ទាន់”។
សម្តេចបាន ព្រមានអភិបាលខេត្ត ទំាងអស់នៅជុំវិញ បឹងទន្លេសាប បើខេត្តណា នៅតែមានបទល្មើស នេសាទច្រើន និងត្រូវដកពីតំណែង។ សូមបញ្ជាក់ថា ដើម្បីលើស្ទួយជីវភាព របស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានលុបចោល ឡូតិ៍នេសាទ ទំាងអស់ នៅក្នុងបឹងទន្លេសាប ដោយអនុញ្ញាតិ ឲ្យប្រជាពលរដ្ឋ ធ្វើនេសាទ តាមលក្ខណៈ គ្រួសារបានទូលាយ។ ប៉ុន្តែផ្ទុយទៅវិញ បន្ទាប់លុបចោល ឡូតិ៍នេសាទ ហើយបទល្មើស គឺកើតឡើង យ៉ាងខ្លំាង ដែលបញ្ហា នេះចំាបាច់ឲ្យ រាជរដ្ឋាភិបាល ដោះស្រាយបន្ទាន់។ ក្នុងនោះគេសង្កេតឃើញថា នៅខេត្តសៀមរាប បទល្មើសនេសាទ កើតមាន យ៉ាងពេញបន្ទុក មិនចាញ់ខេត្ត ផ្សេងទៀត ជុំវិញបឹង ទន្លេសាបនោះដែរ៕