ខេត្តរតនគិរី..ឈើលេខ១មុខយក្ស12×៤០ឫ៦០×២,២ម៉ែត្រចំនួន៧២ដុំត្រូវបានបង្ក្រាបក្រោមការសម្របសម្រួល ដោយព្រះរាជអជ្ញារងលោកជា សុភ័ក្ត្រ កាលពីថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០១៦ស្ថិតនៅក្នុងចំការកៅស៊ូ ភូមិបាលែ ឃុំ ម៉ាលិច ស្រុកអណ្តូងមាស ខេត្តរតនគិរី។ដែលមានជនល្មើសឈ្មោះ ពៅ កូនចែមុំ និងតាហុងដែលឈ្មោះពៅនេះអះអាងថាខ្លួនបច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើនិងមានស្រុកកំណើតនៅរាជធានីភ្នំពេញ។ក្នុងប្រតិបត្តិការនៃការចុះបង្ក្រាបបទល្មើសខាងលើនេះ មានការចូលរួមដោយកម្លាំងជំនាញរដ្ឋបាលព្រៃឈើផ្នែកបរកែវ កម្លាំងនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំផ្ទាល់ដោយព្រះរាជអជ្ញារងអមសាលាដំបូងខេត្តរតនគិរីលោកជា សុភ័ក្ត្រក្នុងរយៈពេលនៃការបង្ក្រាបបទល្មើសខាងលើគេសង្តឃើញថាម្ចាស់ឈើប្រណឹតខាងលើមានចេតនាបន្ទុចបង្អាក់ចំពោះការបន្តនីតិវិធីបង្ក្រាបបទល្មើសជាក់ស្តែងរបស់កងកម្លាំងដោយគេអង្កេតឃើញថាជនប្រព្រឹត្តបទល្មើសបានខលទៅឆ្វេកឆ្វាចទៅអ្នកមានអំណាចក្នុងស្រុក និងខេត្ត ជាពិសេសជនប្រព្រឹត្តល្មើសម្នាក់នេះបាននិយាយក្តែងៗ និងថាគេខលទៅអភិបាកខេត្តសិន។ មិន
តែប៉ុណ្ណោះ បុគ្គលជាជនល្មើសបានតវ៉ាផ្លូវច្បាប់ជាមួយព្រះរាជអជ្ញាព្រមទាំងបានប្រើសំដីយកឈ្មោះថ្នាក់ដឹកនាំកំពូលខេត្ត មកជជែកចំពោះមុខ លោកព្រះរាជអជ្ញា និងកម្លាំងជំនាញរួមទាំងក្រុមអ្នកសារព័ត៌មានយ៉ាងច្រើន។
តែការអន្តរាគមន៍ស្វែងរកជំនួយពីជនល្មើសទៅកាន់មន្ត្រីធំៗក្នុងខេត្តមានអភិបាលខេត្តជាដើមនោះ មិនបានសម្រេចដូចបំណងរបស់ខ្លួននោះ
ឡើយ ខណៈលោក ជា សុភ័ក្ត្រព្រះរាជអជ្ញារងសាលាដំបូងខេត្តបានប្រើឆន្ទានុសិទ្ធិ តាមគតិយុត្តិច្បាប់ បង្ក្រាបបទល្មើសទល់តែបានសម្រេចយ៉ាងជោគជ័យបើទោះបទល្មើសជាក់ស្តែងខាងលើមានខាងណា ខាងណីជាអ្នកមានអំណាច
បំរ៉ុងធ្វើការរារាំងយ៉ាងច្រើនក៍ដោយចុះ។
ថ្វីត្បិតតែម្ចាស់ឈើដែលជាជនល្មើសរក្សាទុកឈើប្រណឹត ដោយល្មើសច្បាប់ មិនត្រូវបានឃាត់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុមែនប៉ុន្តែសមត្ថកិច្ចតុលាការនិងជំនាញនិងបង្កនីតិវិធីតាមផ្លូវច្បាប់នៅពេលក្រោយក៍មិនដឹងព្រោះជាសិទ្ធិផ្លូវច្បាប់របស់អំណាចតុលាការ?។តែសូមបញ្ជាក់ថាខណៈដែលកម្លាំងប្រដាប់អាវុធមិនទាន់បានមកទាន់ជនប្រព្រឹតបទល្មើសបានគេចខ្លួនបាត់អាចសង្ស័យថាមានអ្នកការពារជាមន្ត្រីៗដែលគេស្នើសុំអន្តរាគមន៍នោះពន្យល់ផ្លូវច្បាប់បានមុន?លោកឡេងយុគនាយផ្នែករដ្ឋបាលព្រៃឈើបរកែវបានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មាននៅកន្លែងកំពុងបង្ក្រាបថាៈ ឈើប្រណឹតទាំងនេះត្រូវដឹកតាមរថយន្តឈ្នួលទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបរកែរ ដើម្បីចាត់ការបន្ត៕ ដោយ: យក្ខឡោម