ដោយ ខេង ឧត្តម
ខេត្តសៀមរាប៖បុគ្គលិកក្រុមហ៊ុនអាហារបំប៉ន របស់ថៃ ប្រុស ស្រី ចំនួន៣នាក់ត្រូវបានឃាត.ក.ចូលសម្លាប់អា.ក.ក្នុងថ្លុកឈាម ដល់ក្នុងបន្ទប់ជួល ខណៈជនរងគ្រោះកំពុងដេក
បណ្តាលឱ្យស្លាប់ ២ នាក់ របួសធ្ងន់(ស្រី)ម្នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ មានការភ្ញាក់ផ្អើលពេញមុខបន្ទប់ផ្ទះជួល។
ហេតុការនេះបានកើតឡើងកាលម៉ោង៤និង០៦នាទីទាបភ្លឺរហូតដល់ម៉ោង៦ព្រឹក ទើបសមត្ថកិច្ចមកដល់ ថ្ងៃទី០១ខែមករាឆ្នាំ២០១៦ ស្ថិតនៅក្នុងបន្ទប់ជួល ក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុ ជនរងគ្រោះប្រុសស្រីទាំង៣នាក់នេះ ដែលត្រូវឃាតកសម្លាប់អាកបណ្តាលឱ្យស្លាប់២នាក់របួសធ្ងន់(ស្រី)ម្នាក់ សមត្ថកិច្ចនៅមិនទាន់ដឹងមូលហេតុនៅឡើយ។
ប្រភពបានបន្តថា ជនរងគ្រោះប្រុស ស្រី ទាំង៣នាក់នោះមាន៖ទី១/ឈ្មោះ ឃុយ សុឃឹន ភេទប្រុសអាយុ២៧ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនអាហារបំប៉ន មានស្រុកកំណើតរស់នៅ ភូមិស្រែស្រូវ ឃុំល្បើក ស្រុកឈូក ខេត្តកំពត (អា.ក.ស្លាប់)
ទី២/ ឈ្មោះ វេត រដ្ឋា ភេទប្រុសអាយុ២៥ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនអាហារបំប៉ន មានស្រុកកំណើតនៅ ភូមិគោកព្រិច ឃុំសូភី ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ (អា.ក.ស្លាប់) និង ទី៣/ឈ្មោះ ឡេង ស្រី ពៅ ភេទស្រី អាយុ២៨ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនអាហារបំប៉ន មានស្រុកកំណើតនៅភូមិការ៉េនជោ ឃុំអង្គាញ់ ស្រុកទ្រាំង ខេត្តតាកែវ(របួសធ្ងន់ ត្រង់លើផ្ទៃមុខ)។
បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុខាងលើ ដែលមានម្ចាស់ផ្ទះឈ្មោះ ប៉ូច ធិន ភេទស្រី អាយុ៥២ មានទីលំនៅ ក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្ត សៀមរាប។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចចម្រុះ កំពុងស្រាវជ្រាវ ស្វែងរក ជនដៃ ដល់ ដែលសម្លាប់អាក បុគ្គលិករបស់ក្រុមហ៊ុនអាហារបំប៉ន នោះមកផ្តន្ទាទោសទៅតាមច្បាប់៕