សមត្ថកិច្ចខេត្តព្រះសីហនុបាននឹងកំពុងបង្រ្កាបបទល្មើសឡករឿងញៀនយ៉ាងក្តៅគគុកខណៈគ្រឿងញៀននៅតែបន្តរីរាលដាលយ៉ាងខ្លាំងក្លា

0

បទល្មើសគ្រឿងញៀននៅខេត្តព្រះសីហនុហាក់ដូចជានៅតែមិនទាន់ថមថយនៅឡើយបើទោះណាសមត្ថកិច្ចនគរបាលនិងអាវុធហត្ថខេត្តព្រះសីហនុខិតខំបង្រ្កាបយ៉ាងសកម្មយ៉ាងណាក្តី។នៅខេត្តព្រះសីហនុបច្ចុប្បន្ននេះត្រូវបានគេកត់សំគាល់ឃើញថា​ មានសកម្មភាពប្រើប្រាស់ ចែកចាយ ជួញដូរ និងផលិតជាដើម។

ជាក់ស្តែងថ្មីៗនេះកំលាំងនគរបាលខេត្តព្រះសីហនុបានបង្រ្កាបទីតាំងផលិតនិងជូញដូរគ្រឿងញៀនរបស់ជនបរទេសមួយកន្លែងនៅចំកណ្តាលក្រុងតែងម្តង។

គួររំលឹកថា ចាប់តាំងពីខែមករាឆ្នាំ២០១៦រហូតដល់ខែធ្នូឆ្នាំ២០១៦(រយៈពេលមួយឆ្នាំ)នេះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនូន៨៥ ករណី ឃាត់ខ្លួនបាន១៥២ មុខសញ្ញា។

ចំណែកឯកំលាំងអាវុធហត្ថខេត្តបង្រ្កាបបានចំនួន៣៥ករណី និងឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងបានចំនួន៨៨នាក់។បើសរុបការបង្រ្កាបទាំងនគរបាលនិងអាវុធហត្ថមានចំនួន១២០ ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន២៤០នាក់ ក្នុងឆ្នាំ២០១៦នេះ។

តែទោះជាយ៉ាងនេះក្តី លោក ស៊ុន សុផាត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុទទួលផែនបទល្មើស និងលោក ឡុង គឹមហួ នាយការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀននៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ សុទ្ធតែបានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងបង្រ្កាបយ៉ាងដាច់ខាតនិងគ្មានការលើកឡើយ។ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ជាពិសេសយុវជនត្រូវថយអោយឆ្ងាយពីគ្រឿងញៀន។ ការប្រើប្រាស់គ្រឿងញៀននេះបណ្តាលមានគ្រោះថ្នាក់និងបង្ករមហន្តរាយធំធេងណាស់ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។បើយើងប្រើយូរៗទៅអាចនាំមនុស្សទៅជាឆ្គួតតែម្តង។នេះយោងតាមការបញ្ជាក់ពីលោក ឡុង គឹមហួ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃបញ្ចាការដ្ឋានខេត្តព្រះសីហនុ៕