បង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូ២នាក់និងម៉ូតូ០១គ្រឿងក្នុងក្រុងបានលុង

0

ខេត្តរតនគិរី៖ កម្លាំងប៉ុស្ថ៍ នគរបាលសង្កាត់ឡាបានសៀកចុះបង្ក្រាបក្មេងទំនើងជាសិស្សសាលាចំនួន២នាក់ កាលពីថ្ងៃទី៣ ខែមករាឆ្នាំ២០១៧ វេលាម៉ោង៤នឹង៣០នាទីល្ងាច នៅត្រង់ចំណុចព្រលានយន្តហោះស្ថិតក្នុងភូមិ៧មករាសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចប៉ុស្ថ៍បានអោយដឹងថា ក្មេងទំនើង២នាក់ ដែលបង្ហោះម៉ូតូរួមមាន:
ទី១- ឈ្មោះ សុខ ប៑ុនតឺម ភេទប្រុស អាយុ១៦ ឆ្នាំជនជាតិខ្មែរ មុខរបរសិស្សសាលា
ទី២- ឈ្មោះ អឹម សុខចំរើន ភេទ ប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរសិស្សសាលា ក្មេងទាំង២នាក់ មានទីលំនៅ ភូមិ៧មករាសង្កាត់ឡាបានសៀកក្រុងបានលុង។

តាមរបាយការណ៍បន្តទៀតថាក្រោយសាកសួរអ្នកទាំង២បានសារភាពថាៈក្មេងទាំងពីរបានប្រើប្រាស់គ្រឿងញៀនថែមទៀត ហើយការិយាល័យជំនាញខេត្តបានពិនិត្យទឹកនោមធ្វើតេស្តឃើញវិជ្ជមាន(+)។

បន្ទាប់មកសមត្ថកិច្ចបានអញ្ចើញអាណាព្យាបាលមកធ្វើ កិច្ចសន្យានិងយកសិស្ស ទាំង២នាក់ទៅអបរំណែនាំបន្ត៕ដោយ: យក្ខឡោម