ដោយ:ឃិន គន្ធា
បន្ទាយមានជ័យ ៖ពលរដ្ឋជាអ្នកភូមិ និងម្ចាស់ដីល្វែងក្នុងភូមិក្បាលស្ពាន២សង្កាត់ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានខឹងសម្បារយ៉ាងខ្លាំងខណ: ភាគីម្ខាងទៀតទើបតែឈ្នះក្ដីថ្មីៗវាយបំបាក់របងព្រំដីល្វែងអ្នកនៅក្បែរខាងគ្នា ហើយដាំបង្គោលរបងរំលោភចូលដី
ប្រមាណ៦តឹក ខាងក្រោយ និងប្រើសម្ដីអោយអោយពលរដ្ឋ៦០គ្រួសាររើផ្ទះតគ្នាដើម្បីបង្គប់ទំហំដីខ្លួន។លោក គឹម ចិត្តម្ចាស់ដីល្វែងនៅក្នុងភូមិខាងលើប្រាប់នៅថ្ងៃទី៤មករា២០១៧ថា: ដីខ្លួនមានទំហំ៤ម៉ែត្រគុណនិង២០ម៉ែត្រ ដែលលិខិតបញ្ជាក់កាន់កាប់ដីពីអភិបាលក្រុងប៉ោយប៉ែត ហើយបានបោះបង្គោលថ្មនៅតាមព្រំដីផងដែរ ។តែក្រោយមកនាថ្ងៃទី២៦ធ្នូ២០១៦ មានការអនុវត្តិសាលដីកាប្រគល់ដី៣ល្វែង ជាប់ព្រំដីខ្លួនអោយទៅឈ្មោះ ទូចសុធី ក្រោយវាស់វែងទើបដឹងថាចូលដីល្វែងខាងក្រោយរហូតដល់៦តឹករបស់គឹម ចិត្ត តែក្រុមការងារអោយសម្របសម្រួលគ្នាសិនមុនធ្វើរបង។
១ថ្ងៃបន្ទាប់មក អ្នកឈ្នះក្ដីដីបីល្វែង ទូច សុធី(ហៅយាយប៉ក់)បានអោយកូនចៅបោះបង្គោលចូលរំលោភចូលក្នុងដីល្វែងខាងក្រោយរបស់គឹម ចិត្ត៦តឹកវាយបំបាក់បង្គោលរបងចាស់ចោលហើយទូស័ព្ទគំរាមមិនអោយប្ដឹង ខណ:នោះម្ចាស់ដីបានដាក់ពាក្យបណ្ដឹងទៅសាលាសង្កាត់ដើម្បីរករក្សារទំហំដីខ្លួន។
លោកតាវឿន អ្នកជិតខាងដែលបានរស់នៅយូឆ្នាំក្នុងភូមិនេះប្រាប់ដែរថា: ហេតុដែលម្ចាស់ដី៣ល្វែង បាត់ទំហំដីខ្លូនដោយការសាងសង់ផ្ទះមុនៗធ្វើតាមទំរេតផ្លូវបញ្ឆិតតៗគ្នា មិនគួរម្ចាស់ដីដែលទើបឈ្នះក្ដីនេះមក រំលោភចូលយកដីល្វែងគេ ហើយចង់អោយពលរដ្ឋប្រមាណជា៦០ រុះរើផ្ទះដើម្បីបង្គ្រប់ទំហំដីខ្លួននោះទេ ព្រោះមានដីរហូត៣ល្វែង គួរនិយាយសម្របសម្រួលគ្នាដោយសន្តិវិធីដើម្បីអ្នកជិតខាងខាតបង់។
លោកអ៊ុ សុផៃ មេភូមិក្បាលស្ពាន២ប្រាប់ដែរថា:ករណីបាត់បង់ទំហំដីនេះពិតជាមានប្រាកដមែន តែលោកថាហួសសមត្តភាពខ្លួនហើយបានរាយការណ៍ជួនសង្កាត់និងបញ្ជូនដល់សាលាក្រុងហើយ លោកក៍បានសំណូមពរផងដែរដល់ជំនាញភូមិបាលជួយវាស់វែងរកកាពិតជូនភាគីទាំងសងខាងផងដែរ៕