ឆេះស្ថានីយ៏ប្រេងឥន្ទៈថៅកែ អៀង ម៉េងផ្អើលប្រជាពលរដ្ឋក្រុងស្ទឹងសែន

0

កំពង់ធំៈ អគ្គីភ័យបានឆេះសន្ធរសន្ធៅ បណ្តាលមកពីមានការធ្វេសប្រហែស របស់កម្មករផ្សារដែក ជាហេតុធ្វើអោយមានផ្កាភ្លើងធ្លាក់ទៅលើស៊ីតែសាំង ហើយបានឆាបឆេះធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរកន្លែងកើតហេតុ និងបង្ករភាពតត់ស្លុតដល់អ្នកធ្វើដំណើរលើដងផ្លូវសា ធារណៈ ដោយខ្លាចផ្ទុះស៊ីតែនសាំង។
ហេតុការណ៍ឆេះស្ថាននីយ៍ប្រេងឥន្ទៈស៊ូគីម៉ិចត្រូវបានគេស្គាល់ឈ្មោះ លោកថៅកែ អៀង ម៉េង ជាម្ចាស់កម្មសិទ្ធ បានកើតឡើងនៅវេលាម៉ោងប្រហែល ១០,២០នាទីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងភូមិក្តី សង្កាត់ព្រៃតាហូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ប្រភពព័ត៌ពីកម្មករការដ្ឋានសំណង់ឲ្យដឹងថាស្ថានីយ៏ប្រេងឥន្ទៈសូគីម៉ិច លោកថៅកែបានឲ្យ រុះរើសាងសង់សារជាថ្មី!ហើយការឆេះនេះកើតមានចំនួន២ដងមកហើយដែលបណ្តាលមកពីការប្រើម៉ូទ័រកាត់ដែកកាត់ទុយ៉ូបំពុងទីបសម្រាប់បង្ហូរប្រេងចូលក្នុងស៊ីទែនសាំងនោះធ្វើឲ្យផ្កាភ្លើងខ្ទាតទៅប៉ះនឹងចំហាយសាំងដែលនៅសេសសល់ពីការបូមចេញពីក្នុងស៊ីទែនបណ្តាលឲ្យឆេះម្តងកាលពីល្ងាចថ្ងៃទី០៣ ខែមករាតែត្រូវបានពន្លត់ទាន់! លុះដល់ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះលោកថៅកែ ម៉េង ក៏បានយកម៉ូទ័រទៅកាត់ម្តងទៀតដោយខ្វះការប្រុងប្រយ័ត្នក៏ធ្វើឲ្យផ្កាភ្លើងឆេះជាលើកទី២ម្តងទៀតមិនអាពន្លត់ឈ្នះតែម្តង។

ក្នុងហេតុការអគ្គីភ័យកំពុងតែឆាបឆេះ គេសង្កេតឃើញមានរថយន្តពន្លត់អគ្គិសភ័យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ទៅធ្វើអន្តរាគមពន្លត់ភ្លើងតែពុំអាចពន្លតឈ្នះ ក្រោយមកបានប្រជាពលរដ្ឋ នាំគ្នាទិញសាប៉ូ និងអំបិលទៅស្រោចពីលើ ទើបអាចរលត់បាន តែសំណាងល្អនៅក្នុងហេតុការណ៍ ពុំបណ្តាលឲ្យមាន មនុស្សគ្រោះថ្នាក់នោះទេ ក្នុងនោះប្រជាពលរដ្ឋ ដែលរស់នៅក្បែរស្ថានីយ៍ប្រេង បានសំណូមពរ អាជ្ញាធរនិងមន្ទីរជំនាញចាត់វិធានការគ្រប់គ្រង តាមលក្ខណៈបច្ជកទេសដោយសារកន្លងមក មានការឆេះជាច្រើនដងមកហើយ ហើយប្រជាពលរដ្ឋទាំងនេះ រស់នៅទាំងការភិតភ័យ ដោយមិនដឹងថ្ងៃណាអគ្គីភ័យ និងកើតឡើងចំពោះគេហដ្ឋានរបស់ពួកគាត់។ដោយផន សុជាតិ