កំពង់ធំៈ ជាកិច្ចចាប់ផ្តើមឆ្នាំ២០១៧ សមត្ថកិច្ចនៃស្នងការនគរបាលខេត្តកំពង់ធំ បានក្រសោបសំបុកគ្រឿថញៀន ហើយឈានដល់ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ រួមទាំងវត្ថុតាងគ្រឿងញៀន៦កញ្ចប់ ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ដោយលោក អ៊ិតសុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ បានធ្វើការចុះបង្ក្រាបបាន នៅល្ងាចថ្ងៃទី៣និងយប់ថ្ងៃទី០៣ខែមករាឆ្នាំ២០១៧ នៅក្នុងភូមិសាស្ត្រ ស្រុកស្ទោង ខេត្តកំពង់ធំ។
លោកវរៈសេនីយទោ ងួនហៀង ប្រធានការិយាល័យប្រឆ្នាំងបទល្មើសគ្រឿងញៀនកំពង់ធំបានបញ្ជាក់ថាបន្ទាប់ទទួលព័ត៍មានពីភ្ងាក់ងារសម្ងាត់ថាមានមុខសញ្ញាកំពុងតែចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅចំនុចខាងលើ សមត្ថកិច្ចបានប្រមូលកម្លាំងជាង១០នាក់ ដែលដឹកនាំលោកអ៊ិតសុធា ព្រះរាជអាជ្ញា ចុះទៅធ្វើការឡោមព័ទ្ធ ទីតាំងនោះតែម្តងដែលលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាចែកចាយចំនួន៣នាក់ និងមុខសញ្ញាប្រើប្រាស់១៣នាក់ រឹបអូសវត្ថតាងថ្នាំញៀនហ្វេតំវីតាម៉ីនចំនួន៦កញ្ចាប់ហៅ(ម៉ាទឹកកក)ទូរស័ព្ទ១១គ្រឿង រថយន្តហៃលែនឌ័រ១គ្រឿង និងម៉ូតូចំនួន៩គ្រឿង នៅចំនុចឃុំកំពង់ចិនជើង ឃុំប្រឡាយនិងឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ។
ជនសង្សយទី១ ឈ្មោះឯម.ធារ៉ា ភេទប្រុសអាយុៈ២៧ឆ្នាំរស់នៅភូមិត្នោត!ទី២ ឈ្មោះអៀង កែវ ភេទប្រុសអាយ២៣ឆ្នាំនៅភូមិផ្ទះវាល ទី៣.ឈ្មោះរី វណ្ណី អាយុ២៣ឆ្នាំនៅភូមិចេក អ្នកទាំងបីជាមុខសញ្ញាចែកចាយ!និងជនសង្ស័យ១២នាក់ទៀតជាមុខសញ្ញាប្រើប្រាស់នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ជនសង្ស័យទាំង១២ បានសារភាពថាពួកគេគឺជាអ្នកប្រើប្រាស់ទេ! ចំនែក៣នាក់ទៀត បាននិយាយប្រាប់សមត្ថកិច្ចថា!ពួកគេបានទិញយកមកចែកគ្នាប្រើប្រាស់ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការច្បាប់ ។
ដោយ ប៊ុន រដ្ឋា